ព័ត៌មានជាតិ

ទុស្សេ​ខ្សែភ្លើង ឆេះផ្ទះពលរដ្ឋ​១ខ្នង អស់ទាំងស្រុង នៅភូមិមាន់ហើរ ស្រុកកំពង់សៀម

ខេត្ត​កំពង់ចាម​៖នា​ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ២០២០​ មា​នករណីគ្រោះ​អគ្គីភ័យមួយបានឆាបឆេះផ្ទះ​ប្រពលរដ្ឋ​​១ខ្នង មានដំបូលបីខ្នង​កន្លះ បណ្តាល​ឲ្យខួចខាតទាំងស្រុង​ ស្ថិតនៅ​ភូមិ​មាន់ហើរ ឃុំហាន់​ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​។ បើតាម​ប្រភព​ព័ត៌មា​នបាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះដែ​លរងគ្រោះ ដោយសា​អគ្គីភ័យ​ឆាបឆេះអស់ទាំង​នោះ​មានឈ្មោះ ងួន សុខ​ហេង​ ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់​ អាយុ​៤​៧ឆ្នាំ មុខរបជាគ្រូប​ង្រៀន។ បើយោងតាម​របាយការណ៍​របស់សមត្ថកិច្ច​បាន​ឲ្យដឹងថា​ មូលហេតុ​ដែលបណ្តាល​ឲ្យ​ឆេះ ដោយ​សារ​ទុស្សេ​ខ្សែភ្លើង​ រួច​រាល​ដាលដល់ចំបើង​ប្រជាពល​រដ្ឋក្បែរនោះ១​ពំនូកទៀត។​បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាននាំយក​រថយន្តពន្លត់​អគ្គីភ័យ​មកពី​ខេត្ត​ចំនួន២​រថយន្ដ​,អធិកា​រដ្ឋានស្រុក​កំពង់សៀម​ចំនួន២​រថយន្ដ,អធិការដ្ឋាន​ស្រុកស្ទឹងត្រង់ចំនួន២ផងដែរ​ ដោយ​ប្រើ​ប្រាស់​ទឹកអ​ស់ចំនួន​៦​រថយន្ត​ទើប​រលត់ជាស្ថាពរ មិនរាលដាលដល់ផ្ទះអ្នកជិតខា។​ របាយការណ៍ដដែរបញ្ជាក់ថា​ ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងនេះ មាន​ទំហំ៧ម៉ែត្រ​គុណ១៥​ម៉ែត្រ។ទំហំនៃ​ការខូចខាតនិបាត់បង់រួមមាន៖​ប្រាក់​ដុ​ល្លារ​ចំនួន​១៦០​០០ដុល្លារ (មួយម៉ឺនប្រាំមួយ​ពាន់ ដុល្លារ)​ មាស​ចំនួន១តំឡឹង៣ជី សម្ភារៈ និង​ឯកសារ​មួយចំនួនទៀត៕

ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែនអញ្ជើញសំណេះសំណាលជាមួយបងប្អូន ប្រជាព​លរដ្ឋខ្មែរដែ​លកំពុងនៅប្រទេ​សកូរ៉េ

ការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។ សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន ៤៥០នាក់ ហើយបើសរុបពលរដ្ឋទាំងអស់ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជា ៦៥៥០០នាក់ កំពុងបំរើការងារ ជាមួយប្រាក់ឈ្នួលសមរម្យ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានសុំអោយម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាសនានានៅប្រទេសកូរ៉េនេះ សូមជួយមើលថែកូនក្មួយកម្មករ កម្មការនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះអោយបានល្អផង។ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។ ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក […]

ព័ត៌មានជាតិ

ពលរដ្ឋ ចោទអាជ្ញាធរខេត្តកំពង់ឆ្នាំ យកគ្រឿងចក្រ​ ទៅជីកកកាយ​ដីកម្មសិទ្ធិរបស់គាត់ យ៉ាងអនាធិ​បតេយ្យ

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ប្រហែល​ជាគ្មានថ្ងៃត្រឡប់​រកភាពប្រ​សើ​រឡើងវិញឡើយ ដោយបង្កភាព​ក្តីក្រហាយដល់​ប្រជាជន អស់ពីរឿងមួយចូលរឿងមួយ មិនចេះ​ចប់មិនចេះហើយ។ ជាក់ស្ដែងកាលពីល្ងាច ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០​ ក្រោយ​ពេលមានការប៉ះទង្គិច គ្នាមួយ​ប្រាវ នៅចំណុចខាងត្បូងរង្វង់មូល(ទូក)ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំ​ពង់​ឆ្នាំង លោក ម៉ុន វុត្ថា នាយកទីចាត់​ការហិរញ្ញវត្ថុ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា: អាជ្ញាធរខេត្តកំ​ពង់​ឆ្នាំង បានបញ្ជាឲ្យគាត់យកគ្រឿងចក្រទៅជី​កក្រវ៉ាត់យកដី ជុំវិញរង្វង់មូល​ ដើម្បីអភិវឌ្ឍន៍ ហើយ​ផល​ប៉ះពាល់ ទៅលើដីរបស់​ប្រជាពលរដ្ឋ នៅជុំវិញនោះ​គឺគ្មានសំណងទេ ពីព្រោះដី​នេះជាដី​របស់​រដ្ឋ ម្យ៉ាងទៀតប្រសិនបើ​ម្ចាស់ដីមិន​សុខចិត្តអា​ចទៅតវ៉ាបាន​នៅសាលាខេត្តកំពង់ឆ្នាំង ហើយការ ប្រើ​គ្រឿងចក្រ មកកាយក្រវ៉ាត់​យកដីនេះ គ្រាន់តែជីកសិនតែប៉ុណ្ណោះ បើមានបញ្ហាចាំ​ដោះស្រាយ​គ្នា​ក្រោយ។ ដោយស្តាប់ការលើកឡើង​មិនសមហេតុផល របស់លោក ម៉ុន វុត្ថា នាយក​ទីចាត់​ការហិរញ្ញវត្ថុ នៃរដ្ឋបាលខេត្ត​កំពង់ឆ្នាំងបែបនេះ ម្ចាស់ដី ដែលរ​ងផលប៉ះពាល់ គឺលោក ចាន់ អង ជាប្រជាជនដែ​ល​មានឯកសារ​ទិញលក់បញ្ជាក់ទទួលស្គាល់ព្រំប្រទល់ និងទំហំច្បាស់លាស់ពីលោក ចៅសង្កាត់​ខ្សាម និងលោកអភិបាលក្រុង កំពង់ឆ្នាំង បានសម្ដែងនូវការហួស​ចិត្តយ៉ាងខ្លាំង […]

ព័ត៌មានជាតិ

សម្តេច ស ខេង ស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិលក្នុងស្រុក ទាំង​អស់បង្ហាញព័ត៌​មានពិតជុំវិញប​ញ្ហាប្រឈមនានា

សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទីក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤នៅព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃ បានស្នើឱ្យបណ្តាអង្គការសង្គមស៊ីវិល ក្នុងស្រុកទាំងអស់បង្ហាញព័ត៌មានពិត ជុំវិញបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារក៏ដូចជាបញ្ហា​ដែលបណ្តាអង្គការទាំងនោះរកឃើញ ដើម្បីងាយស្រួលឱ្យខាងរាជរដ្ឋាភិបាលងាយស្រួលក្នុងការដោះស្រាយ។ សម្តេចស ខេង បានមានប្រសាសន៍ថា ក្នុងករណីនេះ​ដែលបញ្ហា​ទាំង​នោះមិនត្រូវបានបង្ហាញឱ្យច្បាស់ណាស់នោះទេ មន្រ្តីរាជរដ្ឋាភិបាលពិបាកក្នុងការដោះ​ស្រាយ​ដោយមិនដឹងថាត្រូវដោះស្រាយយ៉ាងណានោះទេ។ សម្តេចបញ្ជាក់ថា ករណីខ្លះ​មានការបំផ្ទុះនូវការលើកឡើងថាមានការកើតឡើងបញ្ហាច្រើនករណីដែលអាជ្ញាធរធ្វើការគាបសង្កត់គំរាមកំហែងជាដើមនោះ។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចចង់ឱ្យមានការ​ផ្តល់​ព័ត៌មានជាក់លាក់ ហើយក្នុងករណីដែលអនុវត្តន៍ផ្ទុយពីនេះគឺមានន័យថាអ្នកទាំងនោះ​បំផ្លោងព័ត៌មានពីព្រោះថាពួកគេមិនបានបញ្ជូន នូវបញ្ហាប្រឈមដែលពួកគេលើកឡើង ដើម្បីឱ្យខាងមន្រ្តីរាជរដ្ឋាភិបាលបានដឹងនិងធ្វើការដោះស្រាយ។ សម្តេចបានបន្តថា មន្រ្តីរាជរដ្ឋាភិបាលមានរបៀបរបបធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ​តាមវេទិកាសាធារណៈដោយធ្វើការបូកសរុបនូវបញ្ហាប្រឈមនានានៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ។ សម្តេចក៏បានណែនាំឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលយ៉ាងយូរ០៦ខែម្តងត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមនៅមូលដ្ឋាន។ សម្តេចបានបន្ថែមថាបញ្ហាអ្វីខ្លះដែលបានដោះស្រាយនៅក្នុងរយៈពេល០៦ខែ ហើយបញ្ហាអ្វីខ្លះដែលបានកើតមាន​ក្នុងរយៈពេល០៦ខែដើម្បីធ្វើការដោះស្រាយបន្តទៀត។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) កាល​ពី​ពេល​កន្លង​ទៅ​នេះ ថា​កម្ពុជា​មាន​ការ​រឹត​ត្បិត​សិទ្ធិ​ប្រជា​ពលរដ្ឋ ក្នុង​ការ​តវ៉ា​ផ្សេងៗ​កាល​ពី​ឆ្នាំ​កន្លង​ទៅ សម្តេចស ខេង នាយក​រដ្ឋ​មន្ត្រី​ស្ដីទី បាន​ច្រាន​ចោល និង​ថា​ប្រហែល​ជា​ព័ត៌​មាន​មិន​ពិត​។ ការ​បញ្ជាក់​របស់​សម្តេចស ខេង ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់ វេទិការ​ស្ដី​ពី​ភាព​ជា​ដៃ​គូ​រវាង រាជ​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រសួង​មហា​ផ្ទៃ។ ជាមួយ​គ្នា​នេះសម្តេចស ខេង ស្នើ​ឲ្យ​លើក​បញ្ហា​ដែល​បាន​ចោទ​ឡើង ដាក់​លើ​តុ​ជជែក​គ្នា ដើម្បី​ដោះ​ស្រាយ​រួម​៕

ព័ត៌មានជាតិ សន្តិសុខសង្គម

រាជអាវុធហត្ថ ខេត្តរតនគិរី ចុះ​បង្ក្រាបបទល្មើស​ព្រៃឈើ ស្រុកអូរយ៉ាដាវ ដោយដកហូតបាន​ឈើប្រ​ណិតចំនួន​៣២ដុំ

ខេត្តរតនគិរី៖ដោយទទួលបានបញ្ជា​ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជា​ការកងរា​ជអាវុធ​ហត្ថខេត្តរតនគិរី កម្លាំង​កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ស​ហការជា​មួយ​កម្លាំង​អាវុធហត្ថ លើផ្ទៃប្រទេស

ព័ត៌មានជាតិ សន្តិសុខសង្គម

ថ្លើមធំ ​លោក យឹម ចន្ទ័ថន ហ៊ាន​យកលុយ​សាខា​កាកបាទ​ក្រហម​៣០០០០ដុល្លា ​ឱ្យប្រពន្ធចង​ការ​ឯក​ជន ពេញក្រុងដូនកែវ

ខេត្តតាកែវ៖អំពើកិ​បគេង​បែបពុករលួយពីសំណាក់ នាយកប្រត្តិប័ត្រសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តតាកែវ ឈ្មោះយឹម ចន្ទ័ថន ត្រូវបានលាតត្រដាងជាសាធារណៈហើយ បន្ទាប់ពីបែកធ្លាយក្រោយ មាន​ការផ្លាស់ប្ដូរហិរញ្ញឹកថ្មី ដោយមានលោកហោ ប៊ុនវឌ្ឍន៍​ ជា​ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​ខេត្ត​តាកែវ មកកាន់ជាហិរញ្ញឹក​របស់សាខា ហើយ​មានការ​សើរើនូវបញ្ជី​ស្នាម​ទើបមា​នការបែកធ្លាយ​រឿងនេះ​តែម្ដង។នេះបើយោងតាមប្រភពច្បាស់ការចេញពីខេត្តតាកែវ។ ប្រភពដដែរបញ្ចាក់ថា លោកយឹម ចន្ទ័ថន នាយកប្រត្តិប័ត្រសាខាកាកបាទក្រហម ខេត្តតាកែវ បាន​យក​លុយរបស់សាខាកាកបាទ​ក្រហមកម្ពុជាចំនួន​៣០០០០ដុល្លា ឱ្យទៅ​ប្រពន្ធដើរ​ចងការ​ឯកជនឱ្យ​ពលរដ្ឋពេញ​ក្រុងដូនកែវយ៉ាងរំភើយ​។ ជុំវិញ​ករណីខាងលើនេះដែរ លោក ហោ ប៊ុន​វឌ្ឍន៍ មិនបានបំភ្លឺណាមួយឱ្យបាន​ច្បាស់លាស់នោះ​ទេ ដោយលោកទទួលទូរសព្ទ័រួចហើយ បានដឹងថាជា​អ្នកកាសែតសួររឿង​ខាងលើនេះ លោកថា​«ស្ដាប់​អត់​ច្បាស់ទេ ជាប់រវល់»ហើយក៏​បានបិតទូរសព្ទ័តែម្តង។ ​ចំណែក​លោក យឹម ចន្ទ័ថន នាយកប្រត្តិប័ត្រសាខាកាកបាទក្រហម ខេត្តតាកែវ វិញបាន​ឆ្លើយយ៉ាង​ខ្លីថា «លោកពិតជាបានធ្វើរឿងនេះពិតមែន តែលោករកចំណូលឱ្យសាខាទេ»។តែទោះយ៉ាងនេះក្តី​មហាជនសម្តែងការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីបានលឺសំដីលោក យឹម ចន្ទ័ថន ឆ្លើយ​ដោះសារ​បែប​នេះ​ ពីព្រោះកន្លងម​ក​មិនដែលឃើញកាកបាទក្រហម​​រ​កចំណូល​ដោយរបៀបនេះ​នោះទេ​៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនចាំ​បាច់បិទជើងយន្តហោះ មកពីប្រទេសចិនទេ

រាជធានីភ្នំពេញ​៖សម្តេចអគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុ​ជា បាន​មានប្រសាសន៍ ក្នុងសន្និសីទ​សារព័ត៌មានអំពីជំងឺរលា​កផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ​កា​លពីព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព។ ដោយសម្តេចតេជោបញ្ចាក់​ជាផ្លូវការអំពី​ការ​សម្រេចមិន​ចាំបាច់បិទជើងហោះ​ហើរតាមអាកាស តាម​ក​ប៉ាល់ទឹក តាមផ្លូវគោក ពីចិនម​កកម្ពុជា​ដោយ​មូលហេតុថាៈ ១)ចិនជាដៃគូវិ​និយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។ ២)​ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍​វិនិយោគច្រើនពី​ទំនាក់ទំ​នង​ល្អរវាងចិនកម្ពុជា។ ៣)មានសិ​ស្ស និងនិស្សិតខ្មែរជា​ច្រើនដែលទទួលបាន​អាហារូបករណ៍កំពុង​សិក្សា និងរស់នៅក្នុ​ង​ប្រទេសចិន។ ៤)មានការ​ដឹកជញ្ជូនផ្លាស់ប្តូរ​ទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជា​ដែលកំពុងប​ម្រើការ​ទី​ផ្សារ។ ៥)ទំនាក់ទំនងល្អរ​វាងកម្ពុជា-ចិនកំពុងស្ថិតនៅ​ក្នុងភាពជាដៃគូយុទ្ធ​សាស្រ្តគ្រប់​ជ្រុងជ្រោយ។ សម្តេចបញ្ជាក់ទៀតថា​៖ប្រសិនបើកម្ពុជាសម្រេចបិទ​ជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅ​ពេលនេះ គឺស្មើនឹង​កម្ពុជារត់ចោលមិត្តក្នុងគ្រា​មានអាសន្ន រីឯ​កំពស់​នៃទំនាក់ទំនងរវាង​ប្រទេសទាំង​ពីរក៏នឹងធ្លាក់ចុះ ​វិស័យវិនិយោ​គពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយ​ចំនួន​និស្សិតអាហារូប​ករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។ តាមព័ត៌មាន​គឺបង្ហាញថា ​ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លង​ទៅប្រទេស​មួយចំនួន​នៅជុំវិញប្រទេស​យើង ហើយ​សូម្បីតែនៅ​សហរដ្ឋអា​មេរិកក៏មានឆ្លងដែរ។​បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏​យើង​ត្រូវតែបិ​ទជើងយន្តហោះមកពីប្រទេស​ផ្សេងៗទាំងអស់ ដើម្បីធានាកុំ​អោយមេរោ​គនេះចូលម​កកម្ពុជាបាន។​ការធ្វើបែបនេះ គឺនឹងស្មើ​នឹងកាត់ផ្តាច់កម្ពុ​ជាខ្លួនឯងអោយនៅឯកា ហើយនឹ​ងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ​៕

ព័ត៌មានជាតិ សន្តិសុខសង្គម

លោក សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យថ្មីស្តីពីការតែងតាំងលោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជានេះ ក៏នាំឱ្យមានការងឿងឆ្ងល់ផងដែរ។ ងឿងឆ្ងល់ព្រោះថា បច្ចុប្បន្នលោកបណ្ឌិត សុខ ទូច កំពុងស្ថិតនៅក្នុងតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាស្រាប់ទៅហើយ ហេតុម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាថ្មីបែបនេះ? ផ្អែកតាមខ្លឹមសារមាត្រា១៨ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មុខតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែងតាំងឡើងវិញ ហើយការតែងតាំងនេះត្រូវធ្វើឡើងយ៉ាង យូរមួយខែក្រោយពីការចូលជាធរមាននៃព្រះរាជក្រឹត្យខាងលើ។ សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលជាផ្លូវការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមព្រះរាជក្រឹត្យថ្មី រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា […]

ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ការ​ពារតែអ្នកសារព័ត៌មាន ពិត​ប្រាកដ ដែលចុះបញ្ជីទទួល​ស្គាល់​ ដោយច្បាប់ត្រឹមត្រូវ ពីក្រសួង

ភ្នំពេញ​៖អ្នក​លេង Facebook មិនមែនជាអ្នកសារព័ត៌មា​ននោះ​ទេ​ ហើយក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ការពារ​តែអ្នកសារព័ត៌មានពិតប្រាកដ ពោលគឺជាអ្នកសារព័ត៌មាន ដែល​ធ្វើការ​ក្រោមអង្គភាពព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និង​ទទួលស្គាល់​ដោយច្បាប់​ត្រឹមត្រូវ។ ឯកឧត្តម ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល​ឯកឧត្តម អញ្ជើញ​ជួបប្រជុំជាមួយ​ក្រុមមេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ ហ៊ុន សែន ដែល​ដឹកនាំដោយលោក គី តិច កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីរៀប​ចំផែនការដំណើការ ក្នុងកា​រការពា​រក្តីជូនអ្នក​សារព័ត៌មាន ដែលធ្វើកា​រតាមក្រម​សីលធម៌និងវិជ្ជាជីវៈ។ ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មាន​ដែលធ្វើការ​តាមក្រម​សីលធម៌​វិជ្ជាជីវៈ ពេលផ្សព្វផ្សាយ​ទៅត្រូវ​គេប្តឹងនឹងត្រូវបានទទួលសិទ្ធិ​ការពារក្តីពីមេធា​វីសម្តេចតេជោ។ចំណែក​អ្នកលេង Facebook បើសិន​ជាធ្វើអត្ថា​ធិប្បាយប៉ះពាល់អ្នកដទៃ ហើយត្រូវគេប្តឹងនោះ នឹងមិនត្រូវទទួល​បានសិទ្ធិនេះឡើយ ដោយ​សារពួ​កគេមិ​នមែនជាអ្នកសារព័ត៌មាននោះ​ទេ។ ដោយឡែកលោក គី តិច បានឲ្យដឹងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចាប់ផ្តើម​បើកទទួល​ការពារសិទ្ធិអ្នកព័ត៌មានវិជ្ជាជីវៈចាប់ពីថ្ងៃនេះតទៅ ហើយសម្រាប់អ្នកព័ត៌មានដែល​ធ្វើការតាមក្រម​សីល​ធម៌វីជ្ជាជីវៈប៉ុន្តែត្រូវគេប្តឹង បើត្រូវការមេធាវីស្ម័គ្រចិត្ត សម្តេចតេជោឲ្យជួយការពារក្តី ត្រូវ​ស្នើ​តាម​រយៈ​ទៅក្រសួងព័ត៌មានជាមុនសិន។ សូមប​ញ្ជាក់ដែ​រថា​ ការជួ​ប​ប្រជុំរវាង​ថ្នាក់ដឹកនាំក្រសួងព័​ត៌មាន និង​ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បាន​ធ្វើឡើង ​បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ការពិត!វរសេនីយ៍ឯក ស ប៊ុនសឿង និងអនុសេនីយ៍ទោ ឆយ រដ្ឋនា មន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ ជាអ្នកប្រើអំពើហិង្សា វាយពលរដ្ឋម្នាក់ស្លាប់ពិតប្រាកដមែន

រាជធានីភ្នំពេញ៖បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតី នៃការអនុវត្តតួនាទី ភារកិច្ច​បណ្តាល​ឱ្យ​ស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់រប​ស់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖ ១- នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ២- ធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅ​ក្រមស៊ើបសួរ​នៃសាលាដំ​បូងខេត្តបន្ទាយមានជ័​យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។ ៣-ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកង​រាជអាវុធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទ​ប្រកាន់តា​មច្បាប់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០៕