ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកកណ្តាលស្ទឹង

AKP កណ្តាល ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០–នៅ ថ្ងៃ២កើត ខែកក្ដឹក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ៩២៥គ្រួសារ ស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេតែងបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឱ្យបានល្អចៀសវាងនូវជំងឺផ្សេងៗ ជាពិសេសត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង ។ ជាមួយគ្នានេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត […]

ព័ត៌មានជាតិ

លោក គុយ សុផល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែចែកដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់នៅស្រុកអង្គស្នួល

(កណ្ដាល)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែចែកដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់សរុប ៥៤៥ គ្រួសាររស់នៅក្នុងភូមិទាំង ១៦ នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ សកម្មភាពព្រះរាជតំណាងនេះបានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អមដោយវត្តមានលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត ក៏មានការចូលរួមទទួលស្វាគមន៍ពីសំណាក់លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ និងប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានថ្លែងសុន្ទរកថាស្វាគមន៍ ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណា និងសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានបន្តរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ។ នៅក្នុងរបាយការណ៍របស់លោកអភិបាលស្រុកក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់ និងការខូចខាតនូវសមិទ្ធផល […]

ព័ត៌មានជាតិ

អាជ្ញាធរស្រុករវៀង ជម្លៀសប្រជាពលរដ្ឋ២៨គ្រួសារ ទៅទីទួលសុវត្ថិភាព​

(ព្រះវិហារ)៖ នៅថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២០នេះ​ លោក​ហោ​ ប៊ុនហួរ​ អភិបាល​ នៃគណៈអភិបាលស្រុករវៀង​ និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំមន្រ្តីរាជការ កងម្លាំងទាំង៣​ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង​ ដេីម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ នៅភូមិសាស្រ្ត​ អន្លង់ស្វាយ​ ឃុំរហ័ស​ ស្រុករវៀង​ ខេត្តព្រះវិហារ ។ លោក ហោ ប៊ុនហួរ បានឲដឹងថា រយ:ពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានធ្លាក់ជាបន្ត ធ្វើឲទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ ឡើងដល់កំរិតប្រកាសអាសន្ន ហេតុដូចនេះហើយ សូមបងប្អូនដែលរស់នៅតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នឲបានខ្ពស់បំផុត និងទុកដាក់កូនចៅឲបានល្អ ។ ក្នុងករណីខាងលើនេះដែរ កម្លាំងរបស់លោកបានត្រៀមជាប់ជាប្រចាំ ព្រោះស្ថានភាពជំនន់ទឹកភ្លៀង មិនបានប្រាប់មុននោះទេ។ ដូចនៅពេលនេះដែលជំនន់ទឹកភ្លៀង បានឡើងជាគំហុកលើទីតាំងខាងលើធ្វើឲប្រជាពលរដ្ឋ ២៨គ្រសារ លិចលង់និងរងការប៉ះពាល់ដំណាំនិងសត្វពាហន:ជាច្រើនក្បាល ។ បច្ចុប្បន្ន​អាជ្ញាធរស្រុករវៀង បានរៀបចំតំបន់ទីទួលសុវត្ថិភាពជូនពួកគាត់ជាបណ្ដោះអាសន្ន​ រួចរាលហើយ។ ហើយក្រុមការងារសង្គ្រោះនៅតែបន្តត្រៀមកម្លាំង និងតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ដើម្បីចុះជួយសង្គ្រោះបានទាន់ពេលវេលាផងដែល៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ព័ត៌មានជាតិ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះបើកវគ្គផ្សព្វផ្សាយអំពីជំងឺប៉េស្ដជ្រូកអាហ្រ្វិក និងជំងឺផ្ដាសាយជ្រូកប្រភេទថ្មី G4

ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ៖ លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទ ចំនួន ០២ នាក់ សហការជាមួយ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះបើកវគ្គផ្សព្វផ្សាយអំពីជំងឺប៉េស្ដជ្រូកអាហ្រ្វិក និងជំងឺផ្ដាសាយជ្រូកប្រភេទថ្មី G4 ដល់ប្រជាពលរដ្ឋនៅឃុំអណ្ដូងទឹក ស្រុកបូទុមសារគរ ចំនួន ១២២ នាក់ ស្រី ៧២ នាក់ និងនៅឃុំត្រពាំងរូង មានចូលរួមសរុបចំនួន ៧៩ នាក់ ស្រី ៤៤ នាក់។

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់ជូនពលរដ្ឋ១ម៉ឺននាក់ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ តួលេខប្រជាពលរដ្ឋប្រមាណ ១០,០០០នាក់ហើយ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋទាំងអស់ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញគ្រប់ពេលវេលា ទាំងការស្នាក់នៅបណ្ដោះអាសន្ន និងការបូបចុកគ្រប់គ្រាន់។ នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកស្រី អញ្ជើញចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោតជិត១,០០០គ្រួសារ នៅសង្កាត់រលួស ខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។ លោកថា សម្តេចបានបញ្ជាឲ្យសង្គ្រោះប្រជាពលរដ្ឋជាមុនសិន រឿងទ្រព្យសម្បត្តិចាំគិតក្រោយ ហើយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ត្រូវអ្នកការពារ ទ្រព្យសម្បត្តិទាំងនោះ ពោលគឺអ្នកដឹកចេញ […]

ព័ត៌មានជាតិ

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ជំនាន់​ទី២​ ​បំពេញ​ក្រប​ខ័ណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​​ភា​គ ឆ្នាំ​២០២០​

  វគ្គហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ជំនាន់​ទី២​ ​បំពេញ​ក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ឆ្នាំ​២០២០​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃទី​១៤​ ​ខែ​តុលា ​ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ ខភម ​និង​ជា​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក ​ដែល​ពិធី​បិទ​វគ្គ​បាន​ប្រព្រឹត្ត​ទៅ​នៅមូល​ដ្ឋាន​ ខភម ​តេជោ​សែន​ភ្នំ​ម្រះ​ព្រៅ​ខេត្ត​កំពង់​ស្ពឺ​។​ នៅក្នុង​ឱកានោះ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​ប្រតិភូ​ទាំង​អស់​បាន​ទស្សនា​ការ​សម្តែង​សមត្ថភាពបាញ់​គ្រាប់​ពិត​ថ្នាក់​ក្រុម​ថ្មើរ​ជើង​ជា​បន្ត​បន្ទាប់​។      ក្នុង​របាយការណ៍បិទ​វគ្គហ្វឹក​ហ្វឺ​ន​ ដែល​​បា​ន​រាយ​​ការណ៍​​ដោយ ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយ​សេនាធិការ​រង កង​ទ័ព​ជើងគោ​ក ​និង​ជានាយ​ការិយាល័យ​ហ្វឹ​ក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បាន​បញ្ជាក់​អោយដឹ​ង​ថា​៖ វគ្គ​ហ្វឹកហ្វឺនបណ្តុះ​បណ្តាល​យោធាចា​រ្យ​ជំនាន់​ទី២ ​បំពេញក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ឆ្នាំ​២០២០​ បានដំណើរ​ការ​ហ្វឹក​ហ្វឺន​អស់​រយៈពេល​ ៤​ខែ,​ ​ចាប់ពីថ្ងៃទី​១៥​ ខែ​មិថុនា, ដល់ថ្ងៃទី១៥​ ខែ​តុលា ឆ្នាំ​២​០២០​ ដោយ​មានសិក្ខាកាម​ចូល​រួម​ចំនួន ១៦០ នាក់ ដោយបាន​សិក្សា​លើ​ខ្លឹមសារ​មេរៀ​ន​សំខាន់ៗ​រួម​មាន​ គរុកោសល្យ ​,ជំនាញ និង​ថ្នាក់យុទ្ធវិធី​ និង​បច្ចេកទេស​ថ្មើរជើង​ ឋានលេខា ​អប់រំ​ចិត្តសាស្ត្រ, លំហាត់​របៀប ​អប់រំ​កាយ ​និង​កីឡា។ ជាលទ្ធផល​ពេល​បញ្ចប់​វគ្គ សិក្ខា​កាម​ប្រលង​ជាប់​ពិន្ទុ ​១៥៩​នាក់ ស្មើ​នឹង​ ៩៩.៣៨%។ នៅក្នុង​ឱកាសនោះគណៈអធិបតី […]

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ២០៤គ្រួសារ ក្នុងក្រុងសិរីសោភ័ណទទួលបានអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ​ឆ្នាំ២០២០–ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២០៤គ្រួសារ រស់នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទទួល បានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ នៃគ្រោះជំនន់ទឹកភ្លៀងសម្រាប់ជួយ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រាជួបការ​លំបាកនេះ។ ​អំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ដែលមានជាគ្រឿងឧបភោគបរិភោគ ត្រូវបាន លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តបន្ទាយមានជ័យ រួមនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជាមួយក្រុមការងារចុះទៅ ចែកដោយផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២០៤គ្រួសារ ដែលមកពី៣ភូមិក្នុង សង្កាត់អូរអំបិល ក្នុងក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។ ក្នុងឱកាសនេះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានជម្រាបជូនដល់ប្រជាពល រដ្ឋនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។ សម្តេចក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖ ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។ សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ […]

សន្តិសុខសង្គម

កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ បន្តហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងដងទន្លេ មេត្តាប្រុងប្រយ័ត្នខ្ពស់

(ព្រះវិហារ)៖ កម្ពស់ទឹកដងស្ទឹងសែននៅខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បន្តហក់ឡើងខ្ពស់ គឺមានកម្ពស់១១.១៤ម៉ែត្រហើយ ខណៈកម្រិតត្រូវប្រកាសអាសន្ន គឺមានកម្ពស់១១.៥០ម៉ែត្រ។ ចំពោះស្ថានភាពបែបបនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងដងទន្លេសូមប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ ដល់អង្គភាពព័ត៌មាន Fresh News។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នភក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងទន្លេមេគង្គ និងតាមដងស្ទឹងសែន ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ជៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេង។ ដោយឡែកលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃម្សិលមិញនេះ បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកជ័យសែន ដែលបានលិចភូមិប្រជាពលរដ្ឋនៅឃុំមួយចំនួន។ ក្នុងនាមលោក ប្រាក់ សុវណ្ណ, លោក គោ ស៊ុប៊ុនសឿត បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានជាប្រចាំនៅស្ថានភាពទឹក រាយការណ៍ និងផ្តល់ព័ត៌មានឱ្យបានឆាប់បំផុត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ លោក […]

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់សម្ភារបរិក្ខារ និងស្បៀងបន្ថែមជូនដល់ខេត្តប៉ៃលិន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះ

(ប៉ៃ លិន)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈលោក គីម វីរៈ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារបរិក្ខារមួយចំនួនសម្រាប់ការងារសង្គ្រោះប្រជាពលរដ្ឋ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន។ សម្ភារបរិក្ខារទាំងនេះមានដូចជាអាវពោងចំនួន ៥០០ និងតង់ចំនួន ៥០០ ដែលប្រគល់បន្ថែមពីលើសម្ភារៈដែលបានប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន នាពេលថ្មីៗកន្លងមក។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានប្រគល់ជំនួយស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យអាជ្ញាធរខេត្តប៉ៃលិនបន្តចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ។ លោក គីម វីរៈ បានបញ្ជាក់ថា ឆ្លងតាមការចុះពិនិត្យជាក់ស្តែង និងមានសំណើពីកងកម្លាំង ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ តួយ៉ាងដូចពេលនេះមានទូកជម្លៀសចំនួន ១០ គ្រឿង ឃីតសម្រាប់ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ និងឃីតថវិកាចំនួន ២៥០ ទៀតផងដែរ។ ក្នុងឃីតនីមួយៗមានអង្ករ ១០ គីឡូក្រាម ត្រីខ ១ យួរ និងមី […]