ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សពីរនាក់ ដែលសរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ១៩ និងបង្កចលាចលដល់សន្តិសុខសង្គម

(ភ្នំពេញ)៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។ ជនសង្ស័យ០២នាក់ដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន ទី១៖ ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងទី២៖ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។ ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖ ទី១៖ បំភ្លៃពត៌មាន ពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ទី២៖ ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។ តាមការជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤៖៥៣នាទី ឈ្មោះ ធន ច័ន្ទថា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ «ធន ច័ន្ទថា» តំណភ្ជាប់លេខ ១០០០៤៥០៨៨២៤៤៣៩៩ បានធ្វើការបង្ហោះអត្ថបទមានខ្លឹមសារថា «បើនិយាយឲ្យចំទៅបើវាកើតមែនងាប់រាដាលពេញប្រទេស ហើយមិនចាំបាច់ទៅឆ្ងល់ឡើយ ឥឡូវនេះបែបទប់លែងជាប់អត់មានប្រាក់ខែបើកមន្ត្រីរាជការក៏មិនដឹងផងរកល្បិចគ្រប់វិធីដើម្បីរកជំនួយពីបរទេសហើយទើបទប់ជាប់»។ ដែលមានអ្នកចូលមើលចំនួន ១៧៨ដង។ ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ម៉ី សុផន […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ឆេះឃ្លាំងស្ដុកក្រណាត់ នៅស្រុកកំពង់សៀម បំផ្លាញក្រណាត់ជាង ៤០០តោន គិតជាប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ

(កំពង់ចាម)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បំផ្លាញក្រណាត់អស់ជាង ៤០០តោន គិតជាទឹកប្រាក់អស់ប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាម លោកបានបញ្ជាកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។ ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, ស្រុកកំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម រយៈពេល ៦ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនបណ្ដាឡឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយប្រើប្រាស់ទឹកអស់៩៩ឡាន។ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ឃ្លាំងដែលត្រូវអគ្គិភ័យវាយប្រហារនេះ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦ នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។ ក្នុងចំណោមអ្នកជំងឺទាំង២៦នាក់នេះ មាន៥នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង២១នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ សម្រាប់អ្នកជំងឺចំនួន០២នាក់ ដែលក្រុមការងារកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល (បើបូកបញ្ចូលទៅក្នុងចំនួនសរុបគឺ២៨៩នាក់ កំពុងសម្រាកព្យាបាល)៕

ព័ត៌មានជាតិ

ប្រព័ន្ធបច្ចេកវិទ្យាQR Code“ ទប់ស្កាត់កូវីដ-១៩ Stop Covid”ផ្តល់សារសំខាន់ដល់សុខភាពរបស់អ្នកប្រើប្រាស់

Mc ៖ ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ផ្តល់សារសំខាន់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដែលប្រជាពលរដ្ឋអាចស្កេនពេលចូលទៅទីតាំងផ្សេងៗ ដើម្បីទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”នៅទូទាំងប្រទេស ដែលកំណត់ ដោយអនុគណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផល ប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គម ដោយសារការរាតត្បាតនៃជំងឺ នេះដូចបណ្ដាប្រទេសផ្សេង ទៀត ។ ឯកឧត្តមបន្តថា ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលដែលមានស្រាប់ ដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ទៀត ។ « អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធនេះ គឺផ្ដល់ភាពងាយស្រួលក្នុងការជូនដំណឹងត្រឡប់ទៅបងប្អូនវិញ […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាដល់កងកម្លាំង​សមត្ថ​កិច្ចប្រចាំការនៅ៨១គោលដៅសុវត្ថិភាព​ក្នុងការពារក្នុង​ព្រឹត្តិការណ៍​«សហគមន៍២០កុម្ភៈ»

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅសុវត្ថិភាពចំនួន៨១គោលដៅ ទូទាំងរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ក្នុងការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះគោលដៅសុវត្ថិភាពទាំង៨១ទីតាំងដែលកងកម្លាំងសមត្ថកិច្ច បាននិងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។ គោលដៅធំចំនួន៥គោលដៅ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានថវិកាចំនួន២០លានរៀល។ ការផ្តល់ប្រាក់ឧបត្ថមពីលោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ផងដែរ។ មន្ត្រីបន្តថា៖ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ចដែលប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១កន្លែងរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះឲ្យទទួលបានជោគជ័យ៕

ព័ត៌មានជាតិ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លើកទឹកចិត្តកសិករដំាមៀនប៉ៃលិន បន្តសហការគ្នា ផលិតផ្លែមៀនឲ្យមានគុណភាពល្អ

  ប៉ៃលិន៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កសិករអនុវត្តន៍កសិកម្មល្អ (CAMGAP)លើដំណាំមៀនប៉ៃលិន នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានលើកទឹកចិត្តដល់កសិករដំាមៀនទាំងអស់ ត្រូវបន្តរួមសហការគ្នា និងចងក្រងគ្នាជាបណ្តុំ ក្នុងការផលិតផ្លែមៀនប៉ៃលិនប្រកប ដោយគុណភាព ដែលជាកត្តាជួយលើកកម្ពស់កិត្យានុភាពសហគមន៍មៀនប៉ៃលិន ដើម្បីទទួលបានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស។ លោកប្រធានមន្ទីរ បានមានប្រសាសន៍លើកឡើងថា៖ ដំណាំមៀនប៉ៃលិន គឺជាដំណាំដែលមានសក្កានុពលខ្ពស់នៅក្នុងទីផ្សារ ដូច្នេះតម្រូវឱ្យកសិករយើងត្រូវចេះចែករំលែក នូវបទពិសោធន៍ និងបច្ចេកទេស ដល់គ្នាទៅវិញទៅមក ក្នុងការផលិតផ្លែមៀនប្រកបដោយគុណភាពតាមស្តង់ដារ ភូតគាមអនាម័យសម្រាប់នាំចេញ ជាពិសេសត្រូវចងក្រងគ្នាជាបណ្តុំអាជីវកម្ម ដើម្បីងាយស្រួលក្នុងការរកទីផ្សារ ធ្វើយ៉ាងណាធានាបាននូវតម្លៃ ទាំងអ្នកផលិត និងអ្នកទិញ។ នៅក្នុងឱកាសនោះផងដែរ លោក សាយ សុផាត ក៍បានថ្លែងអំណរអរគុណដល់គម្រោង Harvest 2d ដែលតែងតែជួយគាំទ្រ និងផ្តល់នូវវគ្គបណ្តុះបណ្តាលចំណេះដឹងបច្ចេកទេសដល់បងប្អូនប្រជាកសិករក្នុងខេត្តប៉ៃលិន បានយល់ដឹងអំពីការដាំដុះ និងការថែទាំដំណាំរបស់ខ្លួន ឱ្យទទួលបានទិន្នផលខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើឱ្យក្រសួងស្ថាប័ន រាជធានី-ខេត្ត រួមគ្នាអនុវត្តឱ្យបានផុលផុសនូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”

ភ្នំពេញ. សម្តេចតេជោ បានស្នើឱ្យក្រសួងស្ថាប័ន រាជធានី-ខេត្ត ត្រូវរួមគ្នាអនុវត្តឱ្យបានផុលផុស នូវចលនា ប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជា ជាគោល ដៅ ទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជា មួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ ពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួម […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅ មណ្ឌល​សុខភាព ចាក់អង្រែក្រោម និងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត

ភ្នំពេញ : ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និង​សួរ​សុខទុក្ខ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់ក្រុម​គ្រូពេទ្យ ដែលបានមើលថែ និងព្យាបាល ជូនអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកនៅទីនោះ នារសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។ ឯកឧត្ដម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ ដែលកំពុងមើលថែ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាល​ភាពអ្នកជំងឺកន្លងមក។ ឯកឧត្ដមអភិបាលក៏បានជំរុញឱ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះឱ្យ​បានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដមអភិបាលបានណែនាំ​ដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ និងជួយណែនាំដល់អ្នកធ្វើចត្តាឡីស័កដោយ អនុវត្តន៍វិធានសុខាភិបាល ត្រូវលាងដៃជាមួយសាប៊ូ ជែល និងអាល់កុល ពាក់ម៉ាស់ ពិសេស អនុវត្តន៍វិធាន ការពារ៣ កុំ និង ៣ការពារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានបន្ត អញ្ជើញទៅពិនិត្យ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ករណីចូលកាប់ និងចាក់សម្លាប់មនុស្សដល់ក្នុងផ្ទះនៅខណ្ឌជ្រោយចង្វារ ផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាច, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយជោគជ័យ

(ភ្នំពេញ)៖ អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត! កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និង២នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ដល់ក្នុងផ្ទះ ដែលស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺគ្រាន់តែផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាចតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាម និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ក្នុងនោះ២នាក់គឺជាជនដៃដល់ក្នុងចំណោមបក្ខពួក៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់) នៅដីទំនេរមួយកន្លែងដែលសង់អោយកម្មករស្នាក់នៅ ជាប់ផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេង ដោយមានដាក់ដាវនិងកំបិតទៅជាមួយ ក្នុងម្នាក់ៗមានមួយដើមគ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់បាស់ ពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា «ពួកហែងមើលអី? ហើយស្រែកអី? ក្បាលមួយស្បែកជើងឥឡូវហើយ!» ភ្លាមនោះពួកគេទាំង៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយសួរថា «អម្បាញ់មិញថាឲ្យពីណាគេ? […]