ព័ត៌មានជាតិ

ចំនួន​អ្នកស្លាប់​ដោយសា​កូ​វិដ​១៩​នៅ​អង់គ្លេស​កើនជាង​៤​ម៉ឺន​នាក់​ដែលជាអាត្រា​អាក្រក់​បំផុត​នៅ​អឺរ៉ុប​

​ឡុង​ដ៏ ៖ ចំនួន​អ្នកស្លាប់​ដោយសារ COVID-១៩ នៅ​ចក្រភព​អង់គ្លេស​បាន​កើនឡើងជាង ៤០.០០០ នាក់ ដែល​តួលេខ​អាក្រក់​បំផុត​នៅ​តំបន់​អ៊ឺរ៉ុប​ដែល​បង្កឱ្យមាន​សំណួរ​ជាច្រើន​អំពី​ការដោះស្រាយ​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ចំពោះ​វិបត្តិ​ជំងឺឆ្លង​នេះ​។​

​តួលេខ​ដែល​បានចេញ​ផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​អង់គ្លេស និង​វែ​ល​បាន​ឱ្យដឹងពី​ចំនួន​អ្នកស្លាប់​សរុប​មាន​ចំនួន ៣៨,២៨៩ នាក់ គិត​ត្រឹម​ថ្ងៃទី​៣ ខែឧសភា ដែល​ចំនួន​នេះ​កើនឡើង​រហូតដល់ ៦០០០ ករណី​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ Rueters​។​

​ទិន្នន័យ​ខុសគ្នា​ដែល​ធ្វើឱ្យមាន​ភាពលំបាក​ក្នុងការ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏ដោយ ក៏​អង់គ្លេស​នៅតែ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ សារ​ជំងឺ​កូ​វីដ​១៩​ខ្លាំង​ដែរ​។​

​ទិន្នន័យ​នេះ​ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី Johnson បានដាក់​ចេញ​នូវ​គម្រោង​នៃ​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ និង​ផ្ដល់​ដំបូន្មាន​ដល់​ប្រជាជន​ឱ្យប្រើ​ប្រាស់​ដែល​ធ្វើ​ខ្លួនឯង ការដែល​លោក​ធ្វើបែបនេះ​បានធ្វើឱ្យ​មានការ ងឿងឆ្ងល់​ជាច្រើន​បានកើត​ឡើង​។​

​មេដឹកនាំ​បណ្ដា​ប្រទេស​ស្កុ​ត​ឡេ​ន វែ​ល​និង​អៀរ​ឡង់​ខាងជើង​បាន​និយាយថា​ដំបូន្មាន​ដែល​ផ្តល់​ដោយ Johnson ត្រូវអនុវត្ត​តែ​ទៅលើ​ប្រទេស​អង់គ្លេស​ប៉ុណ្ណោះ ដោយ​ពួកគេ​បាន​ប្រាប់​ប្រជាជន​ខ្លួន​ឱ្យ​បន្ត​ស្នាក់​នៅតែ​នៅផ្ទះ​។​

​ចំនួន​អ្នកស្លាប់​នៅ​អង់គ្លេស​ខ្ពស់​បែបនេះ​បង្កើន​សម្ពាធ​លើ​លោក Johnson ខណៈដែល​គណបក្សប្រឆាំង​និយាយថា លោក​មានការ​យឺតយ៉ាវ​ក្នុង​ការចេញ​វិធានការ​រឹតបន្តឹង​នានា ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ការបំពាក់​សម្ភារៈ​ការពា​រ​នៅតាម​មន្ទីរពេទ្យ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *