ព័ត៌មានជាតិ

​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​រះ​រថយន្ត​លុច​ស៊ី​ស​២​គ្រឿង​,​ម៉ូតូ​២​គ្រឿង​,​របួស​២​នាក់​

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នេះ​នៅតាម​ផ្លូវ​ថៃ​ហ្គ័​រ​ស្ថិតនៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ដោយមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​បុក​រះ​រថយន្ត​លុច​ស៊ី​ស​២​គ្រឿង​,​ម៉ូតូ​២​គ្រឿង​,​របួស​២​នាក់​។​

 

​លោក​ឯកសា​រ៉េ​ន​អធិការរង​ទទួល​ផែន​ចរាចរណ៍​បានឱ្យដឹងថា​រថយន្ត​បង្ក​ពាក់​ស្លាក​លេខ​កណ្តាល​៥A០០២៤​ពណ៌​ស​។​ចំឡែក​រថយន្ត​រងគ្រោះ​ទាំង ២​គ្រឿង មាន​ម៉ាក GX470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២H៩៧៧៧,​រថយន្ត​លុច​ស៊ី​ស​RX300​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២L៦៦២១​។​ដោយឡែក​ម៉ូតូ​២​គ្រឿង​ទៀត​មាន​ម៉ាក​គុប​ជ្រុង​ពាក់​ស្លាក​លេខឃ​-៨២៥៨​ភព​១​និង​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​ពណ៌​ផ្កាឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ ១AC-៩៦២៩​។​

​ចំពោះ​ករណី​គ្រោះ​ចរាចរណ៍​នេះ​មាន​អ្នកតំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចូលខ្លួន​មក​ដោះស្រាយ ដោយ​សង​ថ្លែ​ខូចខាត​ទៅ​ភាគី​រថយន្ត​លុ​ច្ស​ស៊ី​RX៣០០​ចំនួន​១៥០​ដុល្លារ​,​រថយន្ត​លុច​ស៊ី​ស GX៤៧០​យកទៅ​កន្លែង​ជួសជុល​រថយន្ត​ឱ្យ​ស្អាត​ឡើងវិញ​។​ម៉ូតូ​ស្គុ​ប​ពី​ព្រម​ទទួល​សំណង​សង​ថ្លៃ​ជួសជុល​១៥០​ដុល្លារ ហើយ​នៅសល់តែ​ភាគី ម៉ូតូ​គុប​ជ្រុង ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *