ព័ត៌មានជាតិ

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង២២ និង៣០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចបន្ទប់ជួលស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុក សូយ៉េ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចយើងបានដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *