ជាទូទៅមនុស្សដែលមិនស្គាល់ខ្លួនឯងតែងតែមានចិត្ដប្រកាន់លើភាពជាខ្លួនឯង ពិសេសប្រកាន់មាំថាខ្លួនពូកែ, ខ្លាំង និងពិសេសមិនតែប៉ុណ្ណោះគេយល់ថាអញពូកែជាងគេខ្លាំងជាងគេនិងពិសេសលើសគេមិនមែនត្រឹមតែពូកែ ខ្លាំង និងពិសេសធម្មតាទេតែគឺ “អញលើសគេ”។អួតជាលក្ខណៈរបស់ចិត្តដែលមោទនៈប៉ោងជោរនឹងគុណសម្បត្ដិដែលខ្លួនមានហើយនៅមិនសុខចេះតែចង់អួតគេដើម្បីឲ្យគេសរសើរ។ គេច្រើនបោះសម្ដីទៅមុនទង្វើឬមិនធ្វើអ្វីសោះ តែគេវ៉ូសវ៉ាសនិយាយយកមុខមាត់។ បើមានត្រឹម៥ គេអួតថាគេមានដល់១០ ហើយមនុស្សបែបនោះច្រើនតែយល់ថា គេពេញហើយ គេចេះគ្រប់ហើយ គេគ្រាន់បើហើយ គេល្អហើយ ។ដូច្នេះគ្មានអ្វីចាំបាច់ត្រូវរៀនបន្ថែមទៀតឡើយ។ គេថាបើតែរៀនមិនឈប់គឺមានតែពួកអាល្ងង់ទើបត្រូវការរៀនបន្ថែមរហូតមិនឈប់។ចំណែកឯខ្លួនគេវិញចេះដឹងជាងគេហើយ គ្មានអ្វីគួររៀនបន្ថែមទៀតឡើយ។នេះជាអំនួតដែលប្រៀបដូចជាពពុះទឹក គ្មានអ្វីពិតប្រាកដឡើយគឺវាបែកទៅវិញបន្ទាប់ពីឡើងពពុះបានមួយរយៈ។មនុស្សកាន់តែមានអំនួត កាន់តែពុលឆ្កួតនឹងខ្លួនឯង វង្វេងនឹងខ្លួនឯងថាខ្លួនគ្រាន់បើជាងគេហើយក៏មកពីគេវង្វេងពុលនឹងខ្លួនគេ ទើបគេទៅជាកើតអំនួតក្នុងចិត្ដ។មនុស្សដែលមានអំនួតតែងតែកោកៗប្រៀបដូចស្គរតែតាមពិតទៅគឺទទេ គ្មានខ្លឹមសារគ្មានបានជាប្រយោជន៍អ្វីសោះ។ផ្ទុយទៅវិញ មនុស្សដែលពោរពេញដោយអំនួតតែងឆោតហើយគេមិនដែលព្រមទទួលថាខ្លួនឆោតឡើយមានតែចចេសមានះថាខ្លួនត្រូវថាខ្លួនគ្រាន់បើរហូតដោយមិនបើកចិត្ដរៀនសូត្ររឿងថ្មីៗ មិនបើកចិត្ដទទួលយកការពិតឡើយព្រោះបើគេទទួលស្គាល់ការពិតនោះគេមុខជាមិនបានធ្វើជាមនុស្សដែលពូកែជាងគេ,ខ្លាំងជាងគេ និងពិសេសលើសគេឡើយ។ដូច្នេះហើយទើបគេនៅតែបន្ដរស់ក្នុងភាពឆោតអស់មួយជីវិតដោយគេមានះកាន់យកតែគំនិតខ្លួនមិនបើកទិដ្ឋិស្ដាប់អ្នកដទៃពន្យល់។គេអាចដូរឈ្មោះមនុស្សបាន តែគេមិនអាចប្តូរចរឹកធម្មជាតិ នៃសារជាតិរបស់មនុស្សបានទេ បើជារុក្ខជាតិ ពូជក្រូច វានៅតែក្រូច ពូជស្វាយ វានៅតែស្វាយ ពិបាកកែប្រែបំផុត។យ៉ាងណាម៉ិញមនុស្សដែលមានសន្តាន ក្នុងអំនួតថាខ្លួនជាអ្នកចេះ មានតែអញ គេមិនស្មើអញ អញធ្វើអីក៏ត្រូវ អញរកស៊ីអីក៏ចំណេញ អញនិយាយអីក៏បាន សិទ្ធរបស់អញ …ចុងក្រោយគឺលេងមានពាក្យថា«អញ» ទៀតហើយ មានតែ«អុញ» ខណៈខ្លួនដើរកាន់តែជ្រៅមានទោសទណ្ឌតថភាពជាក់ស្តែង ។អ្នកលេង Facebookឈ្មោះ នី ណាក់ ម្ចាស់អាខោន Facebook IMan-KH គេស្គាល់សាវតារច្បាស់ណាស់ពី ស្នាដៃគាត់ជេរ បញ្ចោរ ប្រមាថ ថ្នាក់ដឹកនាំ ជនរួមជាតិ ដៀលប្រជាពលរដ្ឋកប់មាត់ៗ ប្រមាថគ្រូបង្រៀន លើ Facebook ចាត់ទុកមិនស្មើខ្លួន អាចថាគាត់កើតមកចេះស្រាប់តែម្តងឬម៉ាស្រុក មានតែ១ មិនបានចោលចរឹកអំនួតនោះឡើយ។ គាត់បានសូមទោសប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ នូវកំហុសគាត់បានមួយដង្ហើមចង្រិត បកមកអំនួតឌឺចំអកវិញភ្លាមៗ មួយទំហឹងៗ របស់គាត់ ដៀលគេ ដៀលឯងដដែល ។ ម្សិលមិញគាត់ចោទគេសុទ្ធតែ .. “តើពេញចិត្តហើយមែនទេដែលថា ខ្មែរស្រលាញ់ខ្មែរ? យួនមកនៅស្រុកខ្មែរដោយខុសច្បាប់យួនបានដី បានផ្ទះ បានការថែទាំយ៉ាងកក់ក្តៅ។ប៉ុន្តែខ្មែរមិនដែលខ្វល់ខ្វាយសោះឡើយបែរជាមកចាត់ទុកប្រជាជនខ្មែរម្នាក់នេះគឺជាសត្រូវបែបនេះទៅវិញ។ តើទង្វើរបស់ខ្ញុំ នាំមហន្តរាយអ្វីដល់អ្នកគ្រប់គ្នា?”។ នី ណាក់ បានបន្ថែមទៀតថា “អ្នកខ្លះមេជួញដូរគ្រឿងញៀនដ៏ធំ មេកាប់បំផ្លាញព្រៃឈើ លក់ដីរដ្ឋ បំផ្លាញធនធានធម្មជាតិ ឆក់ប្លន់ដណ្តើមដីរបស់ប្រជាពលរដ្ឋសម្លាប់មនុស្សធ្វើទង្វើអាក្រក់ទុច្ចរិតច្រើនណាស់។ប៉ុន្តែពួកគេរស់នៅយ៉ាងសុខសាន្តថែមទាំងអ្នកខ្លះកោតសរសើរគេថែមទៀត។ តើនេះឬយុត្តិធម៌សង្គមដែលអ្នកស្អប់ខ្ញុំចង់បាន?”។ដល់ថ្ងៃនេះទី២៩ ខែមីនានេះរាងប្តូរឥរិយាបថបន្តិចតែបង្កប់ន័យឌឺដោយសរសេថា៖អ្នកដែលខូចចិត្តធ្ងន់ធ្ងរគឺបងប្អូនកសិករ។ក្នុង១ខែខ្ញុំបង្រៀនសិក្ខាកាម២វគ្គអំពីបច្ចេកទេសចិញ្ចឹមមាន់និងចិញ្ចឹមគោហើយក៏មានមិនតិចជាង១០០នាក់ឡើយ។មួយថ្ងៃខ្ញុំទិញក្រូច១០ស្លឹកទិញស្ករត្នោត១០០គីឡូទិញសាច់ក្របី១០០គីឡូទិញជ្រូករស់១៩ក្បាលទិញមាន់៣០០ក្បាលទិញវត្ថុធាតុដើមនិងកសិផលជាច្រើនមុខទៀតយកទៅលក់បន្ត អោយពួកគាត់មានទីផ្សារ មានចំណូលសមរម្យ អ្នកដឹកជញ្ជូនមានការងារធ្វើមានលុយចូលរាល់ថ្ងៃ។អាជីវករជាច្រើនទិញទំនិញពីខ្ញុំយកទៅលក់បន្តបានចំណេញគ្រប់គ្នា។អ្នកទិញមានភាពងាយស្រួលទទួលបានអាហារល្អបំរើដល់ផ្ទះ។ពេលនេះពួកគាត់បាត់បង់អ្នកដែលជួយគាត់ជារៀងរហូត។នីណាក់អាចរស់បានសុខដែរទេបើកសិករដែលខ្ញុំស្រឡាញ់ពួកគាត់រងទុក្ខ?ថ្ងៃណាមួយខ្ញុំនឹងអាចជួយបងប្អូនកសិករឡើងវិញជាក់ជាមិនខានឡើយ។ សុំទោសណាបងប្អូនកសិករ នី ណាក់ មានវិប្បដិសារីក្នុងចិត្តខ្លាំងណាស់។នី ណាក់ ម្ចាស់អាខោន Facebook IMan-KH មិនចោលចរឹកទេ ដេកឃើញតែខ្លួនឯងល្អ ត្រូវ ចេះដឹង ជាអ្នកមាន ស្ទើរតែគ្មានគិតពី សិទ្ធអ្នកដទៃ គិតពីច្បាប់ទម្លាប់អីសូម្បីបន្តិច ដឹងតែម្យ៉ាងគឺ«សិទ្ធអញ»ទេវើយ!៕