ព័ត៌មានជាតិ

ក្រុមការងារ និងគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០

(ក្រចេះ)៖ ក្រុមការងារ និងគណបក្សខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាពរបស់ លោក ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ជាតិដែលជាប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន អនុប្រធានគណបក្សខេត្ត ស្រុក ក្រុងទាំង៦ ឃុំ សង្កាត់ទាំង៤៧ ព្រមទាំងតំណាងយុវជន២០នាក់ សរុបមានអ្នកចូលរួមចំនួន៣៨៦នាក់។

បន្ទាប់ពីលោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានអានសេចក្តីសង្ខេបរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ រួចមក លោក ព្រុំ សុខា បានថ្លែងមតិបូកសរុបកិច្ចប្រជុំដោយសង្កត់ធ្ងន់ លើចំណុចសំខាន់ៗ នៃការវាយតម្លៃ សន្និដ្ឋាន និងការនិទស្សប៉ាន់ស្មានការវិវដ្តប្រែប្រួល នៃសភាពការណ៍នាពេលខាងមុខ ក៏ដូចជាទិសដៅភារកិច្ចអាទិភាព សម្រាប់ឆ្នាំ២០២១។

ជារួមអង្គប្រជុំទាំងមូលបានត្រងត្រាប់រៀនសូត្រ ដោយយកចិត្តទុកដាក់នូវខ្លឹមសារឯកសារដ៏សំខាន់របស់គណបក្ស ពិសេសមគ្គុទេសក៏ ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសម្រួលឆន្ទៈ និងការប្តេជ្ញាចិត្តមុះមុត ដើម្បីប្រែក្លាយទិសដៅភារកិច្ចនយោបាយរបស់គណបក្ស ឲ្យក្លាយជាសមិទ្ធផលជាក់ស្តែង រួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុសុខសន្តិភាព អភិវឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជនតរៀងទៅ៕

an

Leave a Reply

Your email address will not be published. Required fields are marked *