ព័ត៌មានជាតិ

សម្ដេចក្រឡាហោម អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការ, អគ្គស្នងការរង, ឯកឧត្តមអគ្គនាយក អគ្គនាយករង, ឯកឧត្តមប្រធាន អនុប្រធានអង្គភាព និងទីប្រឹក្សាក្រសួង ។

អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានដែលបានរៀបចំរបាយការណ៍ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេសថ្លែងអំណរគុណក្រុមការងារដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។

ឆ្លៀតនឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត ៕

ដោយ៖ anhotnews

an

Leave a Reply

Your email address will not be published. Required fields are marked *