ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ពេលនេះកម្ពុជាមានភារកិច្ច​៣សំខាន់ៗដែ​លត្រូវធ្វើដើម្បីប្រយុទ្ធនិងជំងឺ​កូវីដ១៩

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាពេលនេះកម្ពុជាមានភារកិច្ច ៣សំខាន់ៗដែលត្រូវធ្វើដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ខណៈដែលកម្ពុជាមានកើនឡើងជាង៩០ករណី ។
សម្តេចហ៊ុនសែនបានមានប្រសាសន៍ថាពាក់ពន្ធ័នឹងបញ្ហាវីរុសកូវីដ១៩ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភនោះ រួមទាំងកម្ពុជាផងដែរសំរាប់កម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះសុទ្ធសឹងតែជនបរទេសចម្លងមកឲ្យកម្ពុជា មិនមែនកម្ពុជាចម្លងទៅបរទេសនោះទេ ។ដូច្នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះគ្រប់ភាគីពាក់ពន្ធ័ទី១ ត្រូវបន្តការពារពីខាងក្រៅ ទី២ការពារកុំឲ្យអ្នកកើតជំងឺហើយ កុំឲ្យឆ្លងទៅអ្នកដ៏ទៃទៀត និងទី៣ ព្យាបាលអ្នកដែលផ្ទុកជំងឺកូវីដ១៩ ឲ្យជាសះស្បើយ ។« គឺមានកិច្ចការងារ៣ត្រូវបន្តការពារពីខាងក្រៅត្រូវបន្ត ការពារអ្នកដែលឆ្លងហើយកុំឲ្យឆ្លងទៅអ្នកដ៏ទៃនិងការងារទី៣ព្យាបាលអ្នកដែលឈឺឲ្យជាសះស្បើយ ធ្វើមេចកុំឲ្យស្លាប់ដូចនៅអាមេរិក កុំឲ្យស្លាប់ដូចនៅអ៊ីតាលី កុំឲ្យស្លាប់ដូចនៅអេស្បាញ កុំឲ្យស្លាប់ដូចនៅបារាំង និយាយអញ្ចឹងហ្មង!ទៅ អស់លោកនៅអាមេរិកឬអស់លោកនៅអ៊ឺរ៉ុប ។ កុំថាខ្ញុំបង្អាប់អ៊ឺរ៉ុបអី ។ប៉ុន្តែខ្ញុំចង់និយាយសម្រាប់ប្រជាពលរដ្ឋរបស់យើងថាសូម្បីតែប្រព័ន្ធការពារដែលគេចាត់ទុកថាប្រទេសជឿនលឿនបំផុត មនុស្សស្លាប់គរជើងនិយាយតាមម៉ាបែបព្រោះដោយសារមានអ្នកខ្លះចូលចិត្តណាស់សរសេរ ប្រព័ន្ធការពារដល់ទន់ខ្សោយរបស់ឡាវ ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់ភូមា ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់នេប៉ាល់ ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់ស្រីលង្កាការ ចូលចិត្តណាស់និយាយ។ ប៉ុន្តែការជាក់ស្តែងអ្នកណាងាប់ច្រើនជាង និយាយឲ្យពិតនិយាយមក ។ មើលយើងយកគោលការណ៍អង្គការសុខភាពពិភពលោក មកនិយាយវិញទៅ ។ ខ្ញុំសូមគោរពចំពោះអង្គការសុខភាពពិភពលោកទាំងលោកអគ្គនាយកក៏ដូចជាមន្ត្រីអង្គការសុខភាពពិភពលោកដែលរាយនៅតាមប្រទេស គេមានគុណធម៌ណាស់ក្នុងការនិយាយស្តី »។ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ មុននឹងចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ (COVID-19) ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅ វិមានសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *