ព័ត៌មានជាតិ

កម្ពុជាព្យាយាមចែករំលែកធនធានដែលមាន ជូនប្រទេសជាមិត្តក្នុងការចូលរួមទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  មានប្រសាសន៍ថា «កម្ពុជាគឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏កម្ពុជា ព្យាយាមចែករំលែកធនធាន ដែលមាន ជូនប្រជាជន និងប្រទេសជាមិត្តដើម្បីទប់ទល់នឹងការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ដូចពាក្យចាស់ពោលថា“ជួយគ្នាក្នុងគ្រាក្រ ស្គាល់ មិត្តល្អក្នុងគ្រាលំបាក” ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងបែបនេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស់និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន៤រួចមកហើយ ក្នុងនោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្តល់ម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន, ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន, ជូនរដ្ឋាភិបាលទីម័រខាងកើត ម៉ាស់ចំនួន ១លាន៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន និងជូនរដ្ឋាភិបាលនេប៉ាល់ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន២ម៉ឺនម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៀត ៕

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ៖សម្រួលការផ្សាយ៖ anhotnews

an

Leave a Reply

Your email address will not be published. Required fields are marked *