ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡ ដ្ឋានជាតិអូឡាំពិក។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម ដោយលទ្ធផល ២សិចទល់០ ក្នុងពិន្ទុ ២១ទល់១២ និង ២១ទល់១៣ ដោយក្រុមក្រសួងការពារជាតិដណ្តើមបានជើងឯក ខណៈក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានត្រឹមរងជើងឯក រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន។ ចំពោះលទ្ធផលជ័យលាភី២វិញ្ញាសាទៀតរួមមាន៖ ផ្នែកក្រុមនារី ២នាក់ទល់ ២នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្រុមមជ្ឈ មណ្ឌល ខ.ភ.ម, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១។ ក្រុមបុរស ២នាក់ទល់២នាក់៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រុមក្រសួងការពារជាតិ និងលេខ៣ ក្រុមមជ្ឈមណ្ឌល ខ.ភ.ម។
.j.jpg)
ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ នាឆ្នាំ២០២០។ ជាការពិតណាស់ ការប្រកួតរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយគ្នានេះក៏ជាឱកាសផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធន៍ ដើម្បីធ្វើឱ្យកម្មវិធីរៀបចំការប្រកួតកាន់តែមានភាពទាក់ទាញដល់ទស្សនិកជន។
.j.jpg)
ឯកឧត្តមប្រធានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីឱ្យកីឡាសីដក់នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផលល្អនៅពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមបានផ្តល់អនុសាសន៍ដូចជា ១.ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លឹប សមាគម កីឡាសីដក់ ឱ្យបានទូលំទូលាយ។ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣.ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លឹប សមាគម។ ៤.ត្រូវពង្រឹងរចនាសម្ព័ ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លឹប សមាគម ទូទាំងប្រទេស។ ៥.ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ anhotnews

.j.jpg)