ព័ត៌មានជាតិ សន្តិសុខសង្គម

បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម

កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សារី បុត្រសត្យា លោកនាយករង យឹម សែនឧត្តម លោកនាយករង ញ៉ុង រស់ប្រាថ្នា និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ លោក មាស ចន្ទ័ពិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបានចុះបង្រាប០៣គោលដៅផ្សេងគ្នា៖

* គោលដៅទី១៖ ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២៖ ៣០នាទី ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន: កាលតិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

* គោលដៅទី២៖ ថ្ងៃទី០៧ មករា ឆ្នាំ២០២១ វេលាម៉ោង០០៖០៥នាទី ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

* គោលដៅទី៣៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣៖១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ដោយដកហូតវត្ថុតាងសារធាតុញៀន ២១០១.២៨ក្រាម ស្មើ ២គីឡូ និង១០១.២៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី។

សូមជម្រាបថា ការបង្ក្រាបនះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕

 

an

Leave a Reply

Your email address will not be published. Required fields are marked *