ព័ត៌មានអន្តរជាតិ សន្តិសុខសង្គម

នៅក្នុងសម័យប្រជុំពិសេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក មូនា អាក្រាំ (Munir Akram) ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែធានាមុនគេឱ្យបានថា វ៉ាក់សាំង COVID-19 អាចនឹងចែកចាយទៅដល់ដៃប្រជាជនគ្រប់រូបមិនថាអ្នកមាន ឬអ្នកក្រ ប្រុស ឬស្រី ឬក៏នៅទីកន្លែងណានោះឡើយ ពោលគឺត្រូវបានទទួលបានវ៉ាក់សាំង ដោយឈរលើគោលការណ៍តម្លាភាព»

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការជាដៃគូជាច្រើន បានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងមួយឈ្មោះ កូវ៉ាក់ (COVAX) ដែលមានគោលដៅចែកចាយវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដោយតម្លាភាព និងសមធម៌។ COVAX បច្ចុប្បន្នមានប្រទេសប្រមាណជាង ១០០បានចូលរួម ក្នុងនោះប្រទេសធំៗដូចជា ចិន អូស្ត្រាលី ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត ក៏បានប្រកាសគាំទ្ររួចទៅហើយដែរ៕

an

Leave a Reply

Your email address will not be published. Required fields are marked *