ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហម​ខេត្តកណ្ដាល អរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd ដែល​បាន​ឧបត្ថម្ភ ថវិកា ម៉ាស់​និង​សម្ភារៈ​ការពារ​កូ​វីដ​-១៩

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​សាខា​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា នេះ​។​
​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ តាងនាម​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់ថា​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹង​ចាត់ចែង​សម្ភារៈ និង​ថវិកា​ទាំងនេះ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ដោយផ្ទាល់​ដៃ ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​​ឯកឧត្តម អភិបាលខេត្ត​បានចាត់ទុក អំណោយ​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​សប្បុរសជន ដែល​បានបង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​ 

an

Leave a Reply

Your email address will not be published. Required fields are marked *