សន្តិសុខសង្គម

ល្បែង​ស៊ីសងច្រើនប្រ​ភេទកើត​ឡើងពេញបន្ទុ​កនៅក្នុងក្រុងបាត់ដំបង ជាប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានជាលេងយ៉ាងរលូន….

បាត់ដំបង: អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺល្បែងស៊ីសងខុសច្បាប់ត្រូវគេបើកលេងនៅខាងក្រោយផ្ទះលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង កំពុងរក្សាភាពស្ងៀមស្ងាត់ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងកីឡាតាមtvទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារ ជាបន្ទាន់។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី បានឲ្យដឹងទៀត​ថា កន្លែងដែលបុគ្គលឈ្មោះ តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រភពបានឲ្យដឹងទៀតថា មានជនម្នាក់ឈ្មោះ (…..) ជាអ្នករត់ការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ន ដើម្បីឲ្យបុគ្គលឈ្មោះ តាល់ អាចបើកល្បែងស៊ីសងក្នុងឃុំកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងរលូន​។ មានការសង្ស័យថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ មានការកត់សម្គាល់ថា ចាត់តាំងពីលោក សាត គឹមសាន ទទួលបានតំណែងជាស្នងការនគរបាលខេត្តបាត់ដំបង រួចមកគឺលោក សាត គឹមសាន​ មិនទាន់គិតគូរចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ជាក់ស្តែងក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ បុគ្គលឈ្មោះ តាល់ បើកល្បែងបៀអាប៉ោង កីឡាប្រដាល់តាមtvទ្រង់ទ្រាយធំយ៉ាងសុខស្រួល ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ហើយរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

 

 

 

 

an

Leave a Reply

Your email address will not be published. Required fields are marked *