សន្តិសុខសង្គម

មេអាវុធហត្ថខេត្តរតនគិរី ច្រានចោលព័ត៌មាន ការដឹកជញ្ជូនឈើតាមម៉ូតូដូចហែកឋិន ទៅប្រទេសវៀតណាម

លោកថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានប្រទះឃើញមានឈើចំនួន៧ដុំ ប៉ុន្តែមិនប្រទះឃើញមធ្យោបាយដឹកជញ្ជូននោះទេ។

លោកឧត្តមសេនីយ៍មេបញ្ជាការ អាវុធហត្ថខេត្តរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងឈើចំនួន៧ដុំ ត្រូវដឹកជញ្ជូនមករក្សាទុក នៅស្នាក់ការអាវុធហត្ថ៧៨៧ ដើម្បីវាស់វែងប្រគល់ជូនរដ្ឋបាលព្រៃឈើអនុវត្តទៅតាមច្បាប់។

លោកឧត្តមសេនីយ៍ ថាវ យ៉េន បានឲ្យដឹងទៀតថា រូបភាពក្នុងបណ្តាញសង្គម Facebook មានម៉ូតូដឹកឈើជាច្រើនគ្រឿង ឆ្លងកាត់ទៅវៀតណាម តាមច្រករបៀងខាងលើគឺគ្មានទេ។

ជាក់ស្តែងនៅខេត្តរតនគិរី កាលពីថ្ងៃ២៨-២៩ ខែតុលា ឆ្នាំ២០២០ គឺមានព្យុះឈ្មោះ ម៉ូ ឡាវ បោកបក់គ្របដណ្តប់ទូទាំងខេត្ត មានភ្លៀងធ្លាក់ជោគជាំ ហើយផ្លូវនៅតំបន់ខាងលើនោះ មានជំនន់ទឹកភ្លៀងកាត់ផ្លូវកន្លែងខ្លះ ត្រូវកាត់ផ្តាច់ ដូច្នេះមិនអាចម៉ូតូដឹកឈើកើតនោះទេ, ម្យ៉ាងទៀតតំបន់ខាងនោះ ក៏គ្មានប្រភពឈើដែរ, សូមបងប្អូនក្នុងបណ្តាញសង្គម Facebook មេត្តាកុំយករូបភាពចាស់ៗមកបង្ហោះអញ្ចឹង។

សូមបញ្ជាក់ថា កម្លាំងហត្ថខេត្តរតនគិរី គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក ថង សាវុន ប្រធានគណបញ្ជាការឯកភាពខេត្តរតនគិរី ក្នុងការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ គ្រប់រូបភាពមិនថាជួបឧបសគ្គភ្លៀង ខ្យល់ យប់ ថ្ងៃនោះទេ៕

an

Leave a Reply

Your email address will not be published. Required fields are marked *