សិល្បះ និងកីឡា

អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករ ៨រូបភ្លាមៗ ក្រោយចប់រដូវកាលឆ្នាំ២០២០

កីឡាករត្រូវចែកផ្លូវជាមួយក្លិបមានមូលដ្ឋាននៅខេត្ដសៀមរាប រួមមានកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ព្រមទាំងកីឡាករជប៉ុន ២រូប គឺខ្សែប្រយុទ្ធស្នូល Yudai Ogawa និងកីឡាករ Joichiro Sugiyama។ ប៉ុន្ដែក្លិបបានបញ្ជាក់ពីមូលហេតុ នាំឲ្យឈានដល់ការចែកផ្លូវជាមួយកីឡាករជាបន្ដបន្ទាប់នោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករ ៨រូបខាងលើ មានកីឡាករម្នាក់ ដែលកំពុងស្ថិតក្នុងការតាមដានរបស់អ្នកគាំទ្រ បន្ទាប់ពីបែកធ្លាយព័ត៌មានចរចាមអារាមថា ក្លិបវិសាខាកំពុងតាមចែចូវ គឺខ្សែប្រយុទ្ធជប៉ុន Yudai Ogawa។ រីឯកីឡាករ ៧រូបផ្សេងទៀត នៅមិនទាន់មានដំណឹងពីអនាគតរបស់ពួកគេ ដែលត្រូវបន្ដអាជីពលើវាលស្មៅនេះនៅឡើយទេ។

គួរបញ្ជាក់ថា អង្គរថាយហ្គឺរ គឺជាក្រុមមួយដែលជួបរឿងខកចិត្តផ្ទួនៗ ក្នុងរដូវកាលនេះ បន្ទាប់ពីរបូតកៅអី Top-6 នៃលីគកំពូលកម្ពុជា ពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រោយប្រកួតចាញ់ខេត្តព្រៃវែង។ ចំពោះការប្រកួតក្រុមឈរលេខ៧ ដល់លេខ១៣ នៃលីគកំពូលកម្ពុជា នៅជើងទី២ ក្រុមដឹកនាំដោយជនជាតិជប៉ុននេះបានឈរលេខ៧ និងរកបាន ៣៦ពិន្ទុ៕

an

Leave a Reply

Your email address will not be published. Required fields are marked *