ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះចេញសេចក្តីជូនដំណឹងស្តីពីការចុះធ្វើបច្ចុប្បន្នភាពនៅផ្សារអូរឬស្សី

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ០៥ កើត ខែអស្សុច ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារចុះចែកសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ជំរាបដល់អតិថិជន អាជីវករ សិប្បករ និងអ្នកវិនិយោគនៅក្នុងផ្សារសង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះឲ្យបានជ្រាបថា អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានរៀបចំក្រុមការងារ អន្តរមន្ទីរ ដែលដឹកនាំដោយ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះចុះធ្វើបច្ចុប្បន្នភាព តូបផ្សារអូរឫស្សី ដែលស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ចាប់ពីថ្ងៃអង្គារ ទី២២ ខែ កញ្ញា ឆ្នាំ២០២០ រហូតដល់ ថ្ងៃចន្ទ១១ កើត ខែអស្សុច ឆ្នាំជូតទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០។

អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមសាធារណជន អាជីវករ សិប្បករ និងអ្នកវិនិយោគសូមជ្រាបជាព័ត៌មាន និងចូលរួមសហការ ដើម្បីដំណើរការឲ្យបានផុលផុសតាមការគ្រោងទុករបស់អាជ្ញាធរខេត្តក្រចេះឲ្យមានលទ្ធផលប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *