ព័ត៌មានអន្តរជាតិ

ចិន​ថា​៖​វៀតណាម​គ្មាន​ប្រវត្តិ​មាន​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​ចេញ​ឱ្យ​ឆ្ងាយ​

អន្តរជាតិ​៖​ទីភ្នាក់ងារសារព័ត៌មាន​VNExpress​របស់​វៀតណាម​នាពេល​ថ្មីៗ​នេះ​បាន​ស្រង់​សម្តី​លោកស្រី LeThiThuHang​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​សំដៅ​បញ្ជាក់ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង​ថា​៖​បើ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​និង​ទីតាំង​ប្រវត្តិសាស្ត្រ​កោះ​ស្ព្រា​ត​លី និង​ប៉ា​រ៉ា​សែ​ល គឺជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​វៀតណាម ។​

​វៀតណាម​ប្រើ​ច្បាប់​អន្តរជាតិ​និង​ប្រវត្តិសាស្ត្រ​ដើម្បី​តតាំង​ជាមួយ​ចិន​ដោយ​អះអាងថា​ខ្លួន​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​ទីតាំង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​បញ្ជាក់ថា​ដែន​កោះធំៗ​ចំនួន​ពីរ​និង​ទីតាំង​ផ្ទៃសមុទ្រ​មួយចំនួន ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​កម្មសិទ្ធិ​របស់​វៀ​ត​ណា​ម​តាំងពី​ដូនតា​មក​។​

​ដូចនេះ​វៀតណាម​ដាច់ខាត​ត្រូវតែ​យក​ដែន​កោះធំៗ​ចំនួន​ពីរ​ដែល​ចិន​បាន​រំលោភ​យកមក​វិញ​ទាល់តែ​បាន​ទោះ​ប្រើ​មធ្យោបាយ​អ្វី​ក៏ដោយ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់​គោរព​និង​អនុវត្ត​ឱ្យបាន​ពេញលេញ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នានា​រួមទាំង​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២​។​

​ក្រសួងការបរទេស​វៀ​ត​ណា​ម​ក៏បាន​ហៅ​សមយុទ្ធ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​កន្លងទៅ​ថ្មីៗ​ថា​«​ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម​ធ្ងន់ធ្ងរ​»​ហើយ​អាច​ជះឥទ្ធិពល​អាក្រក់​លើ​ទំនាក់ទំនង​រដ្ឋាភិបាល ក្រុង​ប៉េកាំង ជាមួយ​សហគមន៍​អាស៊ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដកស្រង់​កំណត់​ទូត​វៀតណាម ផ្ញើ​ទៅ​ភាគី​ចិន​។​

​ដោយឡែក ទាក់ទិន​នឹង​ជម្លោះ ដណ្តើម​ដែនទឹក និង​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ ក្រុង​ប៉េកាំង​ធ្លាប់បាន​ព្រមាន​វៀតណាម​ច្បាស់ៗ​ថា​វៀតណាម​កុំ​ធ្វើ​ឆ្អឹង​ទទឹង​ករ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឱ្យសោះ​។​លើសពីនេះ​ចិន​បាន​សង្កត់ធ្ងន់ថា​”​វៀតណាម​មិនមាន​ជាប់​ពាក់​ព័ទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​សូមកុំ​លូកលាន់​”​។​

​សូម​រំលឹកថា​កាលពីដើម​ខែមេសា​ប្រទេស​វៀតណាម​បាន​និយាយថា​ទូក​នេសាទ​របស់ខ្លួន​មួយគ្រឿង​ត្រូវបាន​បុក​ពន្លិច​ដោយ​នាវា​ត្រួតពិនិត្យ​ដែនសមុទ្រ​ចិន​។​ប្រទេស​ចិន​បាន​និយាយថា​ការអះអាង​របស់​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ខុសច្បាប់​ហើយនឹង​ត្រូវ​បរាជ័យ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្លាប់បាន​អះអាង​អំពី​ជំហរ​របស់​ចិន​ថា ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល ដែល​ចិន​ហៅថា​“​ស៊ី​ស្ហា​”(Xisha)​គឺជា​ទឹកដី​របស់​ចិន​ដោយ​មិនមាន​ជាប់​ជម្លោះ​អ្វី​ជាមួយ​វៀតណាម​នោះទេ​។​ដូច្នេះ​ក្រុង​ហាណូយ​ត្រូវតែ​បញ្ឈប់​ការ​បំពង​សំឡេង​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​តទៅទៀត​។​ព្រមទាំង​“​បញ្ឈប់​រាល់​ការរំខាន​ដល់​ប្រតិបត្តិការ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​នៅក្នុង​តំបន់​នោះ​។​

ភាព​តានតឹង​រវាង​ចិន​និង​វៀតណាម​បាន​ចាប់​ផ្ទុះឡើង​ខ្លាំង​កាលពី​ខែ​មុន​ក្រោយពី​ចិន​បាន​ចូលទៅ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល​ដែល​វៀតណាម​ចាត់ទុកថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ភាព​តានតឹង​នេះ​បាន​រាលដាល​ទៅជា​អំពើ​កុប្បកម្ម​ដុតបំផ្លាញ​រោងចក្រ​ចិន​នៅក្នុង​ប្រទេស​វៀតណាម រហូត​បណ្តាលឱ្យ​មានព​ល​រដ្ឋ​ជា​ចិន​ជាច្រើន​នាក់​ត្រូវស្លាប់ និង​របួស​។​

​សូម​បញ្ជាក់ដែរថា​ប្រតិបត្តិការ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​ពី​សំណាក់​ចិន​នេះ​ក៏ត្រូវ​ទទួលរង​នូវ​ការរិះគន់​ផងដែរ​ពី​សហរដ្ឋអាមេរិក​ដែល​ចាត់ទុកថា​ជា​“​ទង្វើ​បង្កហេតុ​”​។​ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ​បានប្រកាសថា​វៀតណាម​ពិចារណា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​ចិន​ដាច់ខាត​៕​

     

Leave a Reply

Your email address will not be published. Required fields are marked *