ភ្នំពេញ ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលាសង្កាត់ផ្សារថ្មទី៣ មានប្រារព្ធពិធី ប្រគល់ប័ណ្ណសមធម៌ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១២គ្រួសារ ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាព លោក ហែម អាន ប្រធាន ក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាលនេះដែរ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមួយគ្រួសារៗ ទទួលបាន ថវិកា២០,០០០រៀល អង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ០១កេស, សាប៊ូលាងដៃចំនួន ០៤ដុំតូច, ទឹកត្រី ០១យួរ និង ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈអធិបតី ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕