ព័ត៌មានជាតិ

សម្តេចពីជ័យសេនា ទៀ បាញ់ ប្រាប់កងកម្លាំងដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ហើយ ត្រូវត្រៀមខ្លួនមកចាក់លើកទី២

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាប់ឱ្យកងកម្លាំងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី១ហើយ សូមត្រៀមខ្លួនមកចាក់លើកទី២ ឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័ស។ ការប្រកាសបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន បើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសយ៉ាងដូច្នេះថា៖ «សម្រាប់កងទ័ពយើងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីមួយហើយ អីឡូ វខ្ញុំសូមសម្របសម្រួលពេលវេលាចាក់លើកទី២ ឱ្យបានលឿនជាងមុនបន្តិច ដើម្បីចូលរួមទប់ស្កាត់ស្ថានការណ៍ការរាតត្បាតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល…! គឺយើងអាចចាក់លើសពី១៤ថ្ងៃកន្លងទៅ ដូច្នេះ សម្របសម្រួលម្មវិធីនេះ ឱ្យយកវ៉ាក់សាំងមកចាក់ អ្នកដែលចាក់លើកទី១ហើយ យ៉ាងតិចលើស១៤ថ្ងៃ ឡើងទៅអាចចាក់បាន ដើម្បីចាក់ឱ្យលឿនបន្តិច»។ គួរជម្រាបថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីចែកសម្ភារសិក្សា និងជែលលាងដៃ ជូនដល់​សាលាបឋមសិក្សា​ប៉ាក់ណាម និងការិយាល័យអប់រំស្រុកកោះសូទិន ខេត្តកំពង់ចាម

 កំពង់ចាម: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីចែកសៀវភៅរឿងនិទាន ចំនួន ១៥០ក្បាល និងជែលលាងដៃមួយកេសធំ និងថវិកាមួយចំនួន ជូនដល់សាលាបឋមសិក្សាប៉ាក់ណាម ព្រមទាំងសៀវភៅសិក្សាចំនួន ៣ ០០០ក្បាល និងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់ការិយាល័យ​អប់រំ​ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីបែងចែកបន្តតាមសាលារៀននីមួយៗ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្រុកកោះសូទិន។រូបថត៖ ខឹម សុវណ្ណារ៉ា៖សម្រលការផ្សាយ៖anhotnews