ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចេញចូលទីតាំងដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថាបានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងបានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។ ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនិមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។ ទីតាំងទាំងនោះរួមមាន៖ ក្លិប […]

ព័ត៌មានជាតិ

(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានជំរុញឲ្យមន្ត្រីនៅមូលដ្ឋានត្រូវបង្កើនសមត្ថភាពឲ្យបានខ្លាំងក្លា ធ្វើអំពើល្អបន្ថែមទៀត ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវផ្តល់សេវាសាធារណតាមសំណូមពរ របស់ពលរដ្ឋឱ្យបានឆាប់រហ័ស។ លោក ជា អឿង បានថ្លែងជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាមួយប្រជាពលរដ្ឋនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមប្រមាណជិត១០០នាក់។ លោក ជា អឿង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បី យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។ ម៉្យាងវិញទៀត ត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ […]