ព័ត៌មានជាតិ សន្តិសុខសង្គម

ក្រសួងពន្យល់ពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19» នៅពេលចេញ-ចូលទីតាំងផ្សេងៗ

(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលកម្ពុជា ដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19»។ ប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19» នេះ ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំឡើងដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។ «ប្រព័ន្ធនេះកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដាន ឯកជនភាពរបស់បុគ្គល) និងផ្តល់ភាពងាយស្រួល ក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩»។ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទី តាំងដែលបានរៀបរាប់ខាងលើដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)»នេះ ដើម្បីទទួលបាន QR Code យកមកប្រើប្រាស់ សូមចូលទៅកាន់ […]

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះឃាត់រថយន្ត និងម៉ូតូរ៉ឺម៉កលួចដឹកជ្រូក១៩ក្បាលពីប្រទេសថៃមកកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត

(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីលួចនាំសត្វជ្រូករស់២ករណី ឃាត់រថយន្តមួយគ្រឿង និងម៉ូតូរ៉ឺម៉ក់សណ្តោងមួយគ្រឿង ដកហូតបានសត្វជ្រូកចំនួន១៩ក្បាល នៅចំណុចច្រកអូរកំបុត ស្រុកថ្មពួក និងតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ករណីទី១៖ នៅវេលាម៉ោង១៖៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តម៉ាក TOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2B-1715 លួចដឹកជ្រូករស់ចំនួន៨ក្បាល ចេញពីប្រទេសថៃ តាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ករណីទី២៖ នៅវេលាម៉ោង៣៖៦នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន ១១ក្បាល។ ម៉ូតូខាងលើដឹកជ្រូករស់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ […]