(ក្រចេះ)៖ ក្រុមការងារ និងគណបក្សខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាពរបស់ លោក ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ជាតិដែលជាប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន អនុប្រធានគណបក្សខេត្ត ស្រុក ក្រុងទាំង៦ ឃុំ សង្កាត់ទាំង៤៧ ព្រមទាំងតំណាងយុវជន២០នាក់ សរុបមានអ្នកចូលរួមចំនួន៣៨៦នាក់។ បន្ទាប់ពីលោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានអានសេចក្តីសង្ខេបរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ រួចមក លោក ព្រុំ សុខា បានថ្លែងមតិបូកសរុបកិច្ចប្រជុំដោយសង្កត់ធ្ងន់ លើចំណុចសំខាន់ៗ នៃការវាយតម្លៃ សន្និដ្ឋាន និងការនិទស្សប៉ាន់ស្មានការវិវដ្តប្រែប្រួល នៃសភាពការណ៍នាពេលខាងមុខ ក៏ដូចជាទិសដៅភារកិច្ចអាទិភាព សម្រាប់ឆ្នាំ២០២១។ ជារួមអង្គប្រជុំទាំងមូលបានត្រងត្រាប់រៀនសូត្រ ដោយយកចិត្តទុកដាក់នូវខ្លឹមសារឯកសារដ៏សំខាន់របស់គណបក្ស ពិសេសមគ្គុទេសក៏ ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លារបស់ […]
Day: February 20, 2021
អគ្គស្នងការរងនគរបាលជាតិ ចុះពង្រឹងការងារនគរបាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកកំរៀង
បាត់ដំបងៈ នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែន បានអញ្ជើញចុះពិនិត្យ កម្លាំងតាមគោលដៅជួរមុខ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានកម្លាំងនគរបាលវរៈព្រំដែនគោក និងកម្លាំងកងយោធពលខេមរភូមិន្ទ កំពុងបំពេញភារកិច្ច នៅទីនោះ។ នាយឧត្តមសេនីយ៍ បានក្រេីនរំលឹក និងជំរុញបន្ថែមទៀត ដល់កងកម្លាំង ត្រូវធ្វេីសកម្មភាពល្បាត ត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវជាប់ជាប្រចាំ ចំពោះពលករ ដែលវិលត្រឡប់ មកពីទឹកដីថៃវិញ សូមនាំគាត់ មកធ្វើចត្តាឡីស័ក នៅទីកន្លែង ដែលបានរៀបចំទទួល ក្រៅពីនោះ ត្រូវបង្ក្រាបឱ្យខានតែបាន នូវមេខ្យល់ដែលតែងតែឆ្លៀតឱកាស ប្រព្រឹ ត្តនូវសកម្មភាពល្មេីស គឺត្រូវចាប់ខ្លួន យកមកអនុវត្តតាមច្បាប់ ។ ក្នុងការត្រួតពិនិត្យនេះ នាយឧត្តមសេនីយ៍ បាននាំយកនូវអំណោយ របស់់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានមីចំនួន ៥០ […]