ព័ត៌មានជាតិ

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មី កម្ពស់២ជាន់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មី កម្ពស់២ជាន់ មាន១២បន្ទប់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងមូលដ្ឋាន។ ថ្លែងក្នុង ឱកាសនោះ សម្ដេចពញាចក្រី ហេង សំរិន រំលឹកថា តំបន់នេះ កន្លែងនេះ គ្មានផ្លូវគមនាគមន៍មកដល់ទេ ពោលអតីតកាលសុទ្ធតែព្រៃ គ្មានសាលា គ្មានផ្លូវ ហើយប្រជាជននៅតំបន់កន្លែងនេះ គ្មានចំណេះដឹង បើបានរៀនសូត្រ គឺរៀនតាមវត្ត ក្នុងកុដ្ឋិ សាលាឆានប៉ុណ្ណោះ ហើយភាគច្រើនអ្នកបន្តបានរៀនសូត្រ មានតែអ្នកបួសរៀន ទើបបានបន្តសិក្សាជាមួយ វិស័យព្រះពុទ្ធសាសានាជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់មាតាបិតាសិស្សទំាងអស់ ត្រូវបញ្ជួនកូនទៅសិក្សាឲ្យបានគ្រប់គ្នា ហើយសម្ដេចក៏អំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ២ និង២២, សាងសង់សម្រេចបានជាង ២៧ភាគរយហើយ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ផ្លូវជាតិទាំង២ខ្សែនេះ សាងសង់សម្រេចបានជាង ២៧ភាគរយហើយ។ ដំណើរចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង […]