ព័ត៌មានជាតិ

កសិករម្នាក់ដាំដំណាំចេកជាង ២ពាន់គុម្ព និងដំណាំផ្សេងៗទៀតទទួលផលបានល្អ តែផ្លូវនិងស្ពានពិបាកបន្តិច ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ

(កំពង់ឆ្នាំង)៖ ដំណាំចេកជាដំណាំមួយប្រភេទដែលប្រជាកសិករនិយមចូលចិត្តដាំ តាំងតែពីសម័យចាស់បុរាណមក ដោយសារតែដំណាំចេកងាយស្រួលក្នុងការដាំដុះ និងថែទាំ និងមិនរើសដីផងដែរ។ នៅក្នុងភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បុរសជាកសិករម្នាក់មានឈ្មោះ ឡែម ឈិន អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបញ្ជក់ប្រាប់អង្គភាពព័ត៌មាន  ឲ្យដឹងថា លោកបានដាំចេកជាង ២ពាន់គុម្ព នៅលើដីចម្ការមួយកន្លែងមានទំហំជាង ៣ហិកតា រយៈពេល ៣ឆ្នាំមកហើយ ដែលលោកបានទទួលផលពីដំណាំចេកនេះជារៀងរាល់ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។ រីឯតម្លៃផ្លែចេកសព្វថ្ងៃនេះ លោកតាបានលក់បោះដុំឱ្យម៉ូយ ដែលមកទទួលទិញដល់ចម្ការដោយក្នុងចេកមួយស្និតលក់បានថ្លៃ ១,៥០០រៀល ហើយក្នុង១ខែ លោកអាចកាត់ផ្លែចេកលក់បានពី២០០០ ទៅ២៥០០ស្និត សម្រាប់ខែវស្សាដែលចេកសំបូរផ្លែ។ ដោយឡែក នៅក្នុងរដូវប្រាំងនេះវិញក្នុងមួយខែលោកតាអាចកាត់ផ្លែចេកលក់បានប្រមាណ ១,០០០ទៅ ១៥០០ស្និតតែប៉ុណ្ណោះ ព្រោះផ្លែចេកក្នុងរដូវក្តៅមិនសូវសម្បូរផ្លែ។ ចំណែកត្រយូងចេកវិញ ក៏អាចកាត់លក់បានថ្លៃក្នុងត្រយ៉ូងចេក ១ថ្លៃពី៥០០ទៅ ១,៥០០រៀល តាមត្រយូងចេកតូច ឬធំ។ លោកតាក៏បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងភូមិទឹកចេញបច្ចុប្បន្ននេះ ផ្លូវមិនសូវស្អាតល្អទេ គឺមានគ្រលុកច្រើន ដែលមានការពិបាកក្នុងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ។ ចំណែកភ្លើងអគ្គីសនីនៅក្នុងភូមិក៏មិនទាន់មានប្រើប្រាស់ដែរ គឺមានតែប្រើផ្ទាំងសូឡាពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ។ ប៉ុន្តែនៅខែវស្សាផ្ទាំងសូឡាននេះ មិនអាចស្រូបពន្លឺគ្រប់គ្រាន់សម្រាប់បញ្ចេញភ្លើងយកមកប្រើប្រាស់បានឡើយ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន ចំនួន២១នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរបន្ថែមទៀត។ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំង២១នាក់ ដែលត្រូវបានបំពាក់ឋានន្តរសក្តិ រួមមាន៖ * ថ្នាក់វរសេនីយ៍ឯក ចំនួន ០១ […]