ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ ខេត្តស្វាយរៀង ចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែនឃុំថ្នាធ្នង់ស្រុករំដួល

(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ក្រុមប្រឹក្សាឃុំ និងឧបត្ថម្ភជាសម្ភារគ្រឿងឧបភោគបរិភោគ ដល់ប្រជាការពារ ដែលឈរជើង និងល្បាតតាមខ្សែបន្ទាត់ព្រំដែន និងចុះពិនិត្យទីតាំងភូមិសាស្រ្តតំបន់ព្រំដែនក្នុងឃុំថ្នាធ្នង់ស្រុករំដួល ដែលនៅជិតព្រំដែន ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដើម្បីការពារ ទប់ស្កាត់ ការលួចឆ្លងដែនចូលមកក្នុងស្រុកខុសច្បាប់តាមផ្លូវរបៀង។ សកម្មភានេះបានធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងដំណើរចុះពិនិត្យមើលស្ថានភាពនៅតាមតំបន់ព្រំដែននេះដែរក៏មានការចូលរួមពី លោកអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ លោកស្នងការរង លោកអភិបាលស្រុករំដួល ក្រុមការងារ វិស័យមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត ជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះលោកក៏បានពាំនាំនូវការផ្ដាំផ្ញសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង ជូនដល់កងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ។ លោកបានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការ, អគ្គស្នងការរង, ឯកឧត្តមអគ្គនាយក អគ្គនាយករង, ឯកឧត្តមប្រធាន អនុប្រធានអង្គភាព និងទីប្រឹក្សាក្រសួង ។ អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានដែលបានរៀបចំរបាយការណ៍ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេសថ្លែងអំណរគុណក្រុមការងារដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។ ឆ្លៀតនឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត ៕ ដោយ៖ anhotnews