ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន ៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់ នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន ៨២០នាក់។ សន្និបាតឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម» ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវដោះស្រាយបំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនានាដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅបណ្ដាឆ្នាំខាងមុខជាពិសេសឆ្នាំ២០២១ និងឆ្នាំបន្តបន្តាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។ ថ្លែងក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះមាន៖ ការលើកកម្ពស់គុណភាពផ្លូវពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវ និងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿនលឿន ស្ពាន ការងារផ្លូវដែក […]

ព័ត៌មានជាតិ សេដ្ឋកិច្ច

ទេសាភិបាលធនាគារជាតិ អំណរគុណ IMF ដែលផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីជួយអភិវឌ្ឍវិស័យធនាគារឱ្យបានរឹងមាំ

(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗ និងចាំបាច់នានា ដើម្បីអភិវឌ្ឍន៍វិស័យធនាគារឲ្យបានរឹងមាំ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមប្រជុំ តាមប្រព័ន្ធអនឡាញ ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម IMF ប្រចាំកម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំជាមួយអ្នកជំនាញ (Staff Visit) នេះ ជាផ្នែកមួយនៃការបំពេញតួនាទីរបស់ IMF ក្នុងការពិគ្រោះយោបល់ប្រចាំឆ្នាំ ជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ សម្រាប់តាមដាន និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសជាសមាជិក សម្រាប់បេសកកម្មពិគ្រោះយោបល់មាត្រា៤ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ លោកទេសាភិបាលបានថ្លែងអំណរគុណ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក៏ដូចជាបានផ្តល់ជំនួយបច្ចេកទេសចាំបាច់នានា ក្នុងការអភិវឌ្ឍវិស័យធនាគារឱ្យបានរឹងមាំ។ ក្នុងនោះលោកទេសាភិបាល ស្វាគមន៍ចំពោះកិច្ចប្រជុំពិគ្រោះយោបល់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានសារៈសំខាន់ ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជា […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្តត្រូវ ចុះបណ្តុះបណ្តាលដល់អ្នកដែលបំរើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ស្រុក ត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់អ្នកដែលបំរើសេវាល់ជាមួយប្រជាពលរដ្ឋទាំង៤តួនាទី រួមមាន៖ទី១ មេឃុំ /ចៅសង្កាត់ ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់ ទី៣ មេប៉ុស្តិ៍/នគរបាលឃុំ និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលរាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុកចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ /ស្មៀនសង្កាត់ មេប៉ុស្តិ៍/នគរបាលឃុំ និងមេភូមិទាំងនៅក្រុង និងជនបទដែលជាអ្នកធ្វើការងារបំរើសេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អដោយទង្វើទាំងនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តនឹងគាំទ្ររាជរដ្ឋាភិបាល។ដោយសម្តេចក្រឡាហោម ស ខេងបានបន្ថែមទៀតថាការហៅពួកគាត់មកប្រជុំណែនាំពុំមែន ក្នុងន័យដើម្បីស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែងឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈបានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ […]