ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ តែងតែចែករំលែកក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា!

(ភ្នំពេញ)៖ ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។ នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: អាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន ដែលជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រោកតាំងពីព្រលឹម រៀបចំអំណោយលើកដាក់លើរថយន្ត នាំទៅចែកជូន ជនទីទាល់ក្រ ចាស់ជរាទុរគត់គ្មានទីពឹង រស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រមជាមួយការសួរសុខទុក្ខពួកគាត់ដោយមនោសញ្ចេតនានៃការគោរពស្រឡាញ់។ ក្នុងគ្រួសារនីមួយៗដែលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ ទទួលបាននូវ ថវិកាចំនួន២០ម៉ឺនរៀល, ចានស្រាក់១ឈុត មានដាក់បាយម្ហូបពេញ, ស្លាបព្រាសម១ឈុត, អង្ករ៣០គីឡូ, ទឹកសុទ្ធដបធំ១កែស, ទឹកស៊ីអ៊ីវ១យួរ, មី២កែស, ត្រីងៀត១គីឡូ, សាច់ក្រក១គីឡូ, ទឹកដោះគោឆៅមួយយួរ, ទឹកដោះគោខាប់ ៤កំប៉ុង, ច្រាស់ដូសធ្មេញ៥ដើម, ថ្នាំដូសធ្មេញ៥ប្រអប់, សាប៊ូដុសខ្លួន១០ដុំ, ថ្នាំដាក់ភ្នែក២ដប, […]

ព័ត៌មានជាតិ

ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេក ចុះជួបប្រជាជនថ្ងៃទិវា នៃក្ដីស្រលាញ់

(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចែករំលែកនៃសេចក្តីស្រលាញ់ នៅព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេក ព្រមទាំង ក្រុមការងារ និង លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការនៃគណបក្សស្រុកស្វាយចេក បានចូលរួមជួបសំណេះសំណាល និងប្រកាសសមាសភាព ប្រធាន អនុប្រធាន និង សមាជិក ខេត្ត ស្រុក ឃុំ ភូមិ និងបាន នាំយកអំណោយរបស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ហេម ចិត្តា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជូនក្រុមការងារមានថវិកាចំនួន ២.៥០០.០០០រៀល។ ក្រុមប្រឹក្សាឃុំ ១៥០ ០០០រៀល សសយក ១៥០ ០០០រៀល […]