ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖ មន្ត្រីរាជការជំនាន់មុន ជាគ្រូបង្រៀនមន្ត្រីរាជការជំនាន់ក្រោយ មិនអាចខ្វះបាន

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មន្ត្រីរាជការជំនាន់មុន គឺជាគ្រូបង្រៀនមន្ត្រីរាជការជំនាន់ក្រោយ មិនអាចខ្វះបាន។ ការលើកឡើងនេះគ្រាដែល លោក វ៉ី សំណាង ជួបនិវត្តន៍ជនដែលជាអតីតមន្ត្រីរាជការ ១៥០នាក់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពួកគាត់មកពីតាមបណ្តាក្រុង/ស្រុក និងជុំវិញសាលាខេត្តទាំងអស់។ កម្មវិធីនេះ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «រួមគ្នាដើម្បីស្នាមញញឹម»។ លោក វ៉ី សំណា ដែលជាមន្ត្រីជំនាន់ក្រោយ បានថ្លែងដោយមានន័យថា «មន្ត្រីចូលនិវត្តន៍ដែលនៅចំពោះមុខយើងនេះ គឺជាអ្នកធ្លាប់ដឹកនាំស្ថាប័នរដ្ឋ ជាអ្នកដឹកនាំយើងកន្លងមក ហើយបានផ្តល់ទាំងចំណេះ ជំនាញឲ្យពួកយើងជាអ្នកជំនាន់ក្រោយ ហើយបេសកកម្មរបស់ពួកគាត់បានចងក្រង និងបន្សល់ទុកនៅភារកិច្ចយ៉ាងច្បាស់លាស់ឲ្យយើងអនុវត្តមកដល់សព្វថ្ងៃ»។ លោកអភិបាលខេត្តថ្លែងដោយមោទនភាពបន្ថែមថា ចំណែកលើវិស័យ ស.ស.យ.ក វិញមានការសាមគ្គីភាពគ្នា ឯកភាពគ្នា រហូតធ្វើឲ្យមានការស្ងើចសរសើរជាច្រើនពីថ្នាក់ដឹកនាំ មិនតែប៉ុណ្ណោះការសាមគ្គី ឯកភាពដ៏ល្អនេះហើយ បានធ្វើឲ្យមានវិនិយោគគិនមើលឃើញពីសក្តានុពលនៃទឹកដីខេត្តកំពង់ស្ពឺ ដែលមានរោងចក្រ មានការងារធ្វើ តែបែរជាខ្វះកម្មករទៅវិញ ដែលកន្លងមកក្រុមការងារសហជីពបានធ្វើការសម្របសម្រួលជួយដល់វិនិយោគ និងកម្មករ-កម្មការិនី មិនដែលមានបាតុភាពជាមួយគ្នាឡេីយ។ ថ្លែងនៅពេលនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា លោកបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយ មិនតែប៉ុណ្ណោះ វ៉ាក់សាំងជាជំនួយរបស់មិត្តចិន […]

ព័ត៌មានជាតិ

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៨២នាក់ ស្រី ៣៨នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ៤នាក់ មានដូចខាងក្រោម៖ 1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៨នាក់ ស្រី ១១នាក់ កុមារា ១នាក់ កុមារី ២នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១០នាក់ ស្រី […]