ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង លោក ព្រួញ រិទ្ធថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ជំនួសលោក ចាន់ សំបូរ ដែលត្រូវផ្លាស់ភារកិច្ចទៅបំរើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន

​​​ខេត្តបាត់ដំបង ៖​ នៅព្រឹកថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទី អង្គភាពជុំវិញ និងអស់លោក លោកស្រី ជាច្រើនរូបទៀត។ បន្ទាប់ពីអានសេចក្តីប្រកាសតែងតាំង លោក ព្រួញ រិទ្ធថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត […]

ទេសចរណ៍ ព័ត៌មានជាតិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម រយ:ពេល២ថ្ងៃ ១១-១២ ខែកុម្ភ: ខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣ម៉ឺន៤ពាន់នាក់

(សៀមរាប)៖  រយ:ពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១២ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣៤,០០០នាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ ការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានបញ្ជាក់កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភ:នេះ។ លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្តនេះ មានចំនួនប្រមាណជាង ៣.៤ ម៉ឺននាក់។ លោកបានលម្អិតឱ្យដឹងថា ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។ រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២៤,០០០នាក់ និងប្រមាណ ១ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។ លោក […]

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរ សម្រុក​ទៅលេងខេត្តកំពតមានចំនួន ២៣ ២៧៨ នាក់

កំពត:  ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយទទួលបានភ្ញៀវទេសចរសរុប ចំនួន២៣ ២៧៨ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មន្ទីរ​ទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេស​ចរណ៍​នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីក​រាលដាល​ជំងឺកូវីដ១៩។ លោកបានបន្ដថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរ​មកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកប្រធានមន្ទីរបាន​លើក​ឡើងថាស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយ​រលូន​ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និង​សេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឱ្យមានបាតុភាពនោះទេ។ សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាល​ទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕ ដោយ រិទ្ធី, សម្រួលផ្សាយ៖ anhotnews