ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ចុះត្រួតពិនិត្យទីតាំងនាវាចំណាស់ ដែលលិចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងទន្លេខេត្តកំពង់ចាម

(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិច នៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។ នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានជាង៨តោន។ គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្សនោះ គឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។ ពាក់ព័ន្ធនឹងការងារបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញ បន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់។ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ជនសង្ស័យដែលរឹតកសន្តិសុខផ្ទះសំណាក់នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងអាវុធហត្ថក្របួចនៅស្រុកកៀនស្វាយ ក្រោយគេចខ្លួនបាន១៤ថ្ងៃ

(កណ្ដាល)៖ ជនសង្ស័យចំនួន២នាក់ ដែលរឹតកសម្លាប់សន្តិសុខម្នាក់យាមផ្ទះសំណាក់នៅក្រុងតាខ្មៅ ដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទនោះ ត្រូវបានអាវុធហត្ថខេត្តកណ្ដាល សហការគ្នាជាមួយអាវុធហត្ថរាជធានីភ្នំពេញ តាមក្របួចចាប់បាននៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនាទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយក្រុមជនដៃដល់ធ្វើសកម្មភាពកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ និងបានរត់គេចខ្លួនបាន១៤ថ្ងៃ។ ជនសង្ស័យម្នាក់ឈ្មោះ ថា ធុល អាយុ៤៣ឆ្នាំ រស់នៅស្រុកកៀនស្វាយ និងម្នាក់ទៀតមានឈ្មោះ ខឹម សំណាង អាយុ៤១ឆ្នាំ មុខរបររត់ផាស់អេប ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន ដែលកើតហេតុកាលពីវេលាម៉ោង ៥៖៣០ នាទីទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្ស័យចំនួន ២នាក់។ សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី […]

ព័ត៌មានជាតិ

គ្រប់សាលារៀនរដ្ឋទាំងអស់បើកដំណើការសិក្សាជាធម្មតា ដោយមិនមានការឈប់សម្រាកឡើយ ទោះបីជាថ្ងៃបុណ្យចូលឆ្នាំចិនក៏ដោយ ​

 មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបានបញ្ជាក់ថា គ្រប់សាលារៀនរដ្ឋទាំងអស់បើកដំណើការសិក្សាជាធម្មតា ដោយមិនមាន ការឈប់សម្រាកឡើយ នៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ដោយសារតែបុណ្យនេះពុំមែនជាបុណ្យជាតិរបស់កម្ពុជាទេ។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បើទោះបីថ្ងៃនេះជាថ្ងៃបុណ្យចូលឆ្នាំចិន សម្រាប់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន មានការសែនក៏ដោយ ប៉ុន្តែសិស្សានុសិស្ស នៅតែទៅបន្តការសិក្សាជាធម្មតា គ្មានការឈប់សម្រាកឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងតែងតែអំពាវនាវ ឱ្យគ្រប់ គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុងបុណ្យចូលឆ្នំាចិន និងណែនំាគ្រឹះស្ថានសិក្សាទំាងអស់ឱ្យអនុវត្តកម្មវិធីសិក្សាឲ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្ស គ្រប់កម្រិតថ្នាក់ ឱ្យក្លាយជាពលរដ្ឋសកល ដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹង បរិបទពិភពលោក តំបន់ និងជាតិ។ «បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ទេ។ សិស្ស និសិ្សតត្រូវមករៀនជាធម្មតា។ សូមមាតាបិតា អ្នកអាណាព្យាបាលរៀបចំកម្មវិធីគ្រួសារ កុំឲ្យប៉ះពាល់ដល់ការសិក្សា របស់បុត្រធីតា»។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ […]