ព័ត៌មានជាតិ

មន្ទីរពេទ្យកុមារជាតិ កំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកសារព័ត៌មាន

នៅពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាអ្នកសារព័ត៌មានកំពុងទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ ។ រូបថត៖ សួស សាវី៖សម្រួលកាផ្សាយanhotnews

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការទទួលវ៉ាក់សាំង SINOPHARM គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់មិត្តចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា បើទោះជាមានអ្នកខ្លះ នៅព្រឹកនេះ មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូហ្វាម ( SINOPHARM )នេះក៏ដោយ ក៏ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា បានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងដែលទទួលវ៉ាក់សាំងនេះ។  ឯកឧត្តម ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា ការទទួលវ៉ាក់សាំងនេះ គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់មិត្តចិន ដែលត្រូវបានស្រាវជ្រាវ ផលិត និងធ្វើតេស្តិ៍ប្រកបលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផលិតផលអាចចរាចរបាន។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ គឺជាសក្ខីភាព នៃចំណងមិត្តភាពយូរអង្វែង និងស៊ីជម្រៅលើសពីកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បានបន្ថែមទៀតថា កម្ពុជា សូមស្វាគមន៍ និងអបអរសាទរសមិទ្ធផលនៃទំនាក់ទំនងស្អិតរមួតរវាងប្រទេសយើងទាំង២ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងបេះដូងមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចំពោះការបរិច្ចាគ និងចែករំលែកនូវទំនិញយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ផថដែរថា វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីគម្រូវីរុសដែលខ្សោយ និងដកចេញសារធាតុបង្កររោគ ដែលត្រូវចាក់ចូលក្នុងខ្លួនដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងមេរោគ។ មកដល់ពេលនេះ វ៉ាក់សាំងប្រភេទនេះត្រូវបានធ្វើតេស្តិ៍សាកល្បងចប់ដំណាក់កាលទី៣ ដែលត្រូវបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន៦០.០០០ នាក់  មានសញ្ជាតិ១២៥ផ្សេងគ្នា។ គិតមកត្រឹមថ្ងៃនេះ វ៉ាក់សាំងរបស់ SINOPHARM ត្រូវបានទីភ្នាក់ងារវេជ្ជសាស្រ្ត និងឱសថជាតិរបស់ចិន អនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខ័ណ្ឌហើយ។ នេះបើយោងតាមការលើកឡើងក្នុងបណ្តាញសង្គមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា៕ ដោយ៖ កន ចំណានកែសម្រួលដោយ៖anhotnews