ព័ត៌មានជាតិ

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ ចុះសួរសុខទុក្ខ លោក ចាន់ វ៉ែន អតីតអគ្គលេខាធិការរងរដ្ឋសភា និងជាឥស្សរជនស្នេហាជាតិមួយរូប

(ភ្នំពេញ)៖ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ បានឆ្លៀតពេលឈប់សម្រាកនាចុងសប្តាហ៍នារសៀលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំសហការី ក្រុមការងារអញ្ជើញសួរសុខទុក្ខ លោក ចាន់ វ៉ែន ដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ។ លោក ចាន់ វ៉ែន ជាអតីតអគ្គលេខាធិការរងរដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានចូលរួមស្ថាបនិកចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការរំដោះប្រទេសជាតិចេញពីរបបប៉ុលពតប្រល័យពូជសាសន៍នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ បានពាំនាំការផ្តំាផ្ញើសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនលោក ចាន់ វ៉ែន និងក្រុមគ្រួសារ។ […]

ព័ត៌មានជាតិ

រសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយទទួលវ៉ាក់សាំងការពារកូវីដ១៩ចំនួន៦០ម៉ឺនដូសជំនួយរបស់ចិន ក្នុងជំហានដំបូង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់បណ្តាញព័ត៌មាន ។ សូមជំរាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូស ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។  ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ សូមជំរាបថា តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។ ដោយការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ […]