ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តតាកែវ បន្ដប្រជុំដាក់ផែនការដល់កម្លាំងនគរបាល ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ប្រទេសវៀតណាម

(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្ដប្រជុំដាក់ផែនការបន្ទាន់ភ្លាមៗ ដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសនគរបាលវរការពារ ព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ព្រមទាំងប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីណែនាំលេខ ០០៣សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីណែនាំលេខ ២៣៩សណន របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម។ ការប្រជុំដាក់ផែនការជាបន្ដបន្ទាប់នេះ គឺគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីទប់ស្កាត់ការលួចឆ្លងដែន ពីប្រទេសវៀតណាម ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺកូវីដ-១៩ សារជាថ្មី។ នៅ សាល ប្រជុំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង […]

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពតាមបណ្តាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រក្រុងបាវិត ពង្រឹងវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព តាមនៅបណ្តាប៉ុស្តិ៍ការពារព្រំដែន និងច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រក្រុងបាវិត។ ក្នុងនោះរួមមាន៖ ច្រកការពារព្រំដែនធ្លក, ច្រកការពារព្រំដែនកំពង់ស្ពាន, ច្រកទ្វាព្រំដែនអន្តរជាតិបាវិត។ លោក ម៉ែន វិបុល ក៏បានចុះពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៉ីនវាស់កំដៅ ពេលភ្ញៀវឆ្លងកាត់ និងជួបសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចការពារព្រំដែន ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។ ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទី ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួល លើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ។ លោក ម៉ែន វិបុល បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ […]