ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំនួយរបស់ចិនដំបូងគេ នៅថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត ខណៈវ៉ាក់សាំងនឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យសប្តាហ៍នេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសតាមបណ្តាញសង្គម Facebook ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិននឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដំណាក់កាលដំបូងចំនួន ៦០ម៉ឺនដូស នៃជំនួយ១លានដូស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលសម្តេចតេជោ ហ៊ុន សែន នឹងទទួលចាក់មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើ Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយចំនួន១លានដូស។ ម៉ោង៨៖៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត […]

ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរសព្ទស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ដើម្បីឲ្យពលរដ្ឋងាយស្រួលទាក់ទង

(ភ្នំពេញ)៖ ដោយសារមានការកែសម្រួលភារកិច្ចមួយចំនួនចំពោះស្នងការរង ចុះដឹកនាំការងារតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ និងដើម្បីកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋទាក់ទងផ្ទាល់ទៅលេខស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញលេខទូរសព្ទពួកគាត់ជាសាធារណៈ។ នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «តាមពិតទៅយើងបានផ្តល់លេខជាសាធារណៈនេះយូរហើយ ប៉ុន្តែដោយសារយើងមានការកែសម្រួលភារកិច្ចមួយចំនួនចំពោះស្នងការរង ចុះដឹកនាំការងារតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ និងព័ត៌មានមួយចំនួនក៏មានការកែប្រែនោះ យើងបានផ្តល់លេខថ្មីទាំងនេះ»។ បើតាមលោក សាន សុខសីហា, បានរំលឹកពីលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ។ លោកបន្ថែមថា បើទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សមិនទាន់ចិត្ត សូមប្រជាពលរដ្ឋទាក់ទងទៅលេខខាងក្រោមតាមមូលដ្ឋាន ដែលបងប្អូនស្នាក់នៅ នៅពេលជួបបញ្ហាផ្សេងៗ ៕ ខាងក្រោមនេះជាលេខស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ដែលបង្ហាញដោយស្នងការនគរបាលរាជធានីភ្នំពេញ៖