ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ពិធីសម្ពោធ និងដាក់ឱ្យដំណើរការ​ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះ​បណ្តាលបើកបរយានយន្តធុនធ្ងន់

ភ្នំពេញ: ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។រូបថត៖ សួស សាវី:សម្រយលការផ្សាយ៖ anhotnews

ព័ត៌មានជាតិ

លោក យឹម សៀប ដឹកនាំកិច្ចប្រជ៉ំពិភាក្សាស្វែករកដំណោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២ គ្រួសារ នៅក្នុងស្រុកឯកភ្នំ

  (ខេត្តបាត់ដំបង):នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជ៉ំពិភាក្សាស្វែករកដំណោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២ គ្រួសារ ដែលស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ នៅកិច្ចប្រជុំនោះភាគីទំនាស់ទាំងសងខាងបានឯកភាព និងយល់ព្រមដូចខាង ដូចខាងក្រោម ៖ ១.តំណាងប្រជាពលរដ្ឋកាន់ដី២១គ្រួសារបានព្រមព្រៀងគ្នាជាឯកឆន្ទរក្សាទុកទំហំផ្លូវសាធារណៈទទឹង៦ម៉ែត្រ (ដូចមានគំនូសប្លង់ភ្ជាប់ជាមួយ) និងបោះបង្គោលព្រំដីតាមការព្រមព្រាងគ្នា ដោយមិនទាមទារលក្ខខ័ណ្ឌអ្វីបន្ថែមទេ។ ២.មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកឯកភ្នំ សហការគ្នាចុះវាស់តាមព្រំដីដែលបានបោះបង្គោលខាងលើ។ ៣.ក្រោយពីទទួលបានទិន្នន័យ និងព័ត៌មានគ្រប់គ្រាន់ រដ្ឋបាលខេត្តនឹងស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំសិទិ្ធប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋបានសិទ្ធិច្បាប់។