ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះជូនពរដល់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខនេះ៕ ដោយ៖ កន ចំណាន: សម្រួលការផ្សាយ៖anhotnews

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ពិធីប្រកាស សាលាបឋមសិក្សាចតុមុខ​ជាសាលាគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាព​សិក្សាគ្រប់ជ្រុងជ្រោយ

ភ្នំពេញ : ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១  ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី​ក្នុងពិធីប្រកាស សាលាបឋមសិក្សាចតុមុខជាសាលាគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាព​សិក្សាគ្រប់​ជ្រុងជ្រោយ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និង​កីឡារាជធានី-ខេត្ត តំណាងក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាង​មាតាបិតា និងតំណាងសិស្សានុសិស្ស នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាចតុមុ រាជធានីភ្នំពេញ។ រូបថត៖ ឡាញ់ វិសាល:សម្រួលកាផ្សាយ៖anhotnews