ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។ ប្រទេសកម្ពុជា ដែលត្រូវបានបំផ្លេចបំផ្លាញគ្មានសល់ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតនោះ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធទឹកស្អាតសម្រាប់ ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ក៏គ្មានដែរ។ កុំថាឡើយប្រជាពលរដ្ឋទូទៅ សូម្បីថ្នាក់ដឹកនាំជាតិនាពេលនោះ ក៏ត្រូវចុះទៅដងទឹក និងដឹកទឹកពីទន្លេយកមកប្រើប្រាស់ដែរ។ ទឹកជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ រយៈពេលជាង៤០ឆ្នាំ ទន្ទឹមនឹងការប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនហើយនោះ រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងពង្រីកបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ បើទោះបីជាយ៉ាងណា ការផ្គត់ផ្គង់ទឹកនេះ […]