ព័ត៌មានជាតិ

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រូពេទ្យ បន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងស្រុកតំបែរ

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា អមដំណើរដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រូពេទ្យជិត១០០នាក់ ដោយនាំយកសម្ភារ:ផ្តល់ជូនរួមមាន៖ អាវរងារ របាំងមុខ ,សៀវភៅក្រមង៉ុយ ព្រមទាំងថវិកា ជូនដល់មណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកស្រុកតំបែរ ដើម្បីបន្តពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្កលិក នៃការិយាល័យសុខាភិបាលស្រុកតំបែរទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់។ លោក ចាយ បូរិន […]

ព័ត៌មានជាតិ

កត្តាសន្តិភាពបានធ្វើអោយសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនគួរឲ្យកត់សម្គាល់

ព្រៃវែង៖  ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកខ្សាយ ខ និង ឯកឧត្តម ស្វាយ ដូត ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នូវរូបសំណាកព្រហ្មមុខ ៤ ព្រមទាំងសមិទ្ធផលនានានៅក្នុងវិទ្យាល័យហ៊ុនសែនតាគោក ដែលមានការអញ្ជើញចូលរួមព្រះសង្ឃ លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ បន្តវេន អតីតសិក្សានុ សិស្សយ៉ាងច្រើនកុះករ។ ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តម ឧកញ៉ា ជឹម សុខ បានលើកឡើងថាកត្តាសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែង នេះមានការរីកចម្រើន លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ស្ដារឡើងវិញ នៅប្រទេសពោរពេញទៅដោយស្នូរកាំភ្លើង និងសង្រ្គាមឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញមានការអភិវឌ្ឍ។ ឯកឧត្ដម ឧកញ៉ា បានបន្តទៀតថា សមិទ្ធផល ព្រហ្មមុខបួន និងសមិទ្ធិផលនានា នៅក្នុងវិទ្យាល័យហ៊ុនសែនតាគោកនេះ គឺជាគ្រឹះនៃវប្បធម៌ អរិយធម៌ជាតិ ព្រមទាំងបង្ហាញនូវការតបស្នងសងគុណនៃការដឹងគុណនៅថ្នាលបណ្ដុះសិក្សា […]

ព័ត៌មានជាតិ សន្តិសុខសង្គម

បទល្មើស​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០ បាន​ថយចុះ​ជាង ២០០ ករណី បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១៩

 ភ្នំពេញៈ នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ សម្រាប់​រាជធានី​ភ្នំពេញ បទល្មើស បាន​ថយចុះ​ជិត ២០០ ករណី​។ ទាំងនេះ វា​ពិតជា​បានបង្ហាញ ឱ្យឃើញ ពី​ការយកចិត្ត ទុកដាក់ ពី​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី និង​ជា​ប្រធាន​គណៈ បញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ ដែល​ធ្វើ ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ មាន​ភាពកក់ក្តៅ និង​ជឿទុកចិត្ត គឺ​ឆ្នាំ​២០២០ កន្លងមកនេះ បទល្មើស​ព្រហ្ម ទណ្ឌ បាន​កើតមាន​ចំនួន ៦៥៤ លើក ថយចុះ ១៨៤ លើក​។​ ​យោងតាម​របាយការណ៍​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ នៅ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០២០ កន្លងមកនេះ បទល្មើស​ព្រហ្មទណ្ឌ កើតមាន ចំនួន ៦៥៤ លើក / ៨៣៨ លើក ថយចុះ ១៨៤ លើក (​ស្លាប់ ៥៣​នាក់​/ […]

ព័ត៌មានជាតិ

លោកស្រី ប៉ាង រ៉ាវី ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ

មន្ទីរព័ត៌មានខេត្តព្រះវិហារ៖  ព្រះវិហារ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ។ ពីធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ដ្រីរាជការជាច្រើនរូបទៀត។ មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានខិតខំជំរុញដំណើរការអភិវឌ្ឍន៍ខេត្ត មានការប្រែមុខមាត់ថ្មី និងមានភាពរីកចម្រើនជាលំដាប់ ។ ជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច សង្គមក្នុងខេត្ត រួមមានប្រព័ន្ធផ្លូវគមនាគមន៍ អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ សាលារៀន មន្ទីរពេទ្យ […]

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ណែនាំឱ្យគ្រប់មន្ទីរអង្គភាព ពង្រឹងចំណុចខ្វះខាត ដើម្បីបំពេញតម្រូវការពលរដ្ឋឲ្យកាន់តែប្រសេីរ

(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកនានា នៅក្នុងខេត្តព្រៃវែង ឱ្យពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែុមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។ លោកបានជំរុញឱ្យអនុវត្តនូវភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកាន់ល្អប្រសើឡើងបន្ថែមទៀត។ លោក ជា សុមេធី ថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង ១៣ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទជាច្រេីនរូបផងដែរ។ លោក ជា សុមេធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរគួរជាទីមោទនៈ។ លោកអភិបាលខេត្ត បន្តទៀតថា ចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនេះ យើងត្រូវខិតខំជំរុញយកចិត្តទុកដាក់ ពួតដៃគ្នាធ្វើការងារនេះដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានកាន់ប្រសើឡើង នឹងឱ្យសម្រេចជាផ្លែផ្កានៅពេលខាងមុខ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ត្រូវតែបន្តអនុវត្តន៍ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបន្តចូលរួមទប់ស្កាត់នៅជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកទាំង […]

ព័ត៌មានជាតិ

ពលករមកពីក្រៅប្រទេសចំនួន២ពាន់នាក់ក្នុងខេត្តបាត់ដំបង់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ក្រោយធ្វើចត្តាឡីស័កនិងតេស្តបញ្ជាក់ថាគ្មានកូវីដ-១៩

MC៖ ពលករមកពីក្រៅប្រទេសចំនួន២១០២នាក់ក្នុងខេត្តបាត់ដំបង់ ត្រូវបានអនុញ្ញាតឱ្យត្រលប់ ទៅគេហដ្ឋានរៀងៗខ្លួនវិញ ក្រោយធ្វើចត្តាឡីស័កនិងតេស្តបានបញ្ជាក់ថាគ្មានកូវីដ-១៩ ដើម្បីឱ្យពួកគាត់បានរស់នៅជួបជុំគ្រួសារ ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដែលអនុញ្ញាតឱ្យពលករ ដែលមកពីប្រទេសថៃត្រលប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញនេះ ដោយសារតែខាងសុខាភិបាលខេត្ត បានដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួចរាល់ ហើយក៏បានធ្វើតេស្ត២ដង ដោយលទ្ធផលឃើញថា គ្មានវីរុសកូវីដ-១៩ ទើបមានការអនុញ្ញាតឱ្យត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ ចៀសវាងមានការចម្លងចូលក្នុងសហគមន៍ ។ លោកបានបន្តថា រដ្ឋបាលខេត្តបានបន្តសហការ ជាមួយភាគីពាក់ព័ន្ធ ដូចជា មណ្ឌលសុខភាព មន្ទីរសុខាភិបាលខេត្ត ដើម្បីលើកកម្ពស់សុខភាព សហគមន៍ ក៏ដូចជាសុខុមាលភាពសង្គម និងបានអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ អំពីវិធានការបង្ការ ការចម្លងជំងឺកូវីដ-១៩ ។ «យើងបានរៀបចំបញ្ចប់ការធ្វើចត្តាឡីស័ក ហើយឱ្យត្រលប់ទៅសហគមន៍ រួមរស់ជាមួយ បងប្អូនឬក៏គ្រួសារវិញតាមផ្ទះសំបែងរបស់គាត់បន្ទាប់ពីបានទៅធ្វើតេស្តបញ្ជាក់ថា អវិជ្ជមាន យើងបានយកសំណាកចំនួន៣២៧២នាក់ ហើយលទ្ធផលអវិជ្ជមាន ៣២៦៤នាក់ » ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេស ពលករដែលត្រលប់មកពីក្រៅប្រទេសទាំងអស់ ត្រូវដាក់នៅដាច់ដោយឡែក១៤ថ្ងៃសិន ហើយត្រូវថែរក្សានូវអនាម័យខ្លួនប្រាណ និងជុំវិញកន្លែង ដែលខ្លួនរស់នៅ ឱ្យបានស្អាតជាប្រចាំ រួមទាំងប្រកាន់ភ្ជាប់នូវគោលការណ៍ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ […]

ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទទួលអំណោយកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងពិធីនេះ មានការចូលរួមពី លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ ក្នុងឱកាសនោះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ជានិច្ចកាលសម្ដេច និងថ្នាក់ដឹកនាំ តែងតែមានការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវៈភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេស តាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល […]

ព័ត៌មានជាតិ

វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ នាំ​សិក្ខាកាម​ជិត​៣០០​នាក់​ទៅ​ទស្សនកិច្ច​សហគមន៍​ល្បីៗ​ចំនួន ៦ នៅ​ខេត្តសៀមរាប​

ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) ដែលជា​អ្នករៀបចំ​វេទិកា​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ ឆ្នាំ​២០២១នា​ព្រឹកថ្ងៃទី​២៨ ខែមករា​ដឹកនាំ​សិក្ខាកាម​ដែលជា​ថ្នាក់ដឹក​នាំ មន្ត្រីរាជការ ប្រតិបត្តិ​ករ​ទេសចរណ៍ ប្រជា​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​សរុប​ជិត ៣០០ នាក់ ទៅ​ទស្សនកិច្ច​នៅតាម​សហគមន៍​ល្បីៗ​ចំនួន ៦ នៅ​ខេត្តសៀមរាប ។​ វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាបក្រោម​អធិបតីភាព​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារក​.​គ​.​អ​.​អ​.ក្នុងនាម​តំណាង​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​ ​ក្នុង​ថ្ងៃ​ដំបូង​នៃ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២​នេះ ក្រុមការងារ​រៀបចំ​បាន​សម្រប​សម្រួល​ឱ្យមាន​បទ​បង្ហាញ​សំខាន់ៗ​មួយចំនួន ដោយមាន​ការចូលរួម​ពី​វាគ្មិន​ជាច្រើន​នាក់ មកពី​តំណាង​ក្រសួងទេសចរណ៍ តំណាង​ក្រសួងបរិស្ថាន តំណាង​ក្រសួងកសិកម្ម តំណាង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង​ប្រៃសណីយ៍ តំណាង​អគ្គិសនី​កម្ពុជា (EDC) ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា(CATA) តំណាង​​​អង្គការ​យូណេស្កូ (UNESCO)នាយក​គម្រោង​ព្រៃ​ឡង់​បៃតង តំណាង​អង្គការ​ម្លប់​បៃ​តង […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងថា វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើប្រាស់បម្រើសង្គមជាតិ

សៀមរាប : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ នៃការបង្កើតវិទ្យុជាតិ FM នគរភ្នំ 103 MHz និងខួប ៤ឆ្នាំ ថ្ងៃកំណើតទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា វិស័យព័ត៌មាន គឺជាឧបករណ៍ដ៏ចាំបាច់ សម្រាប់ការប្រើប្រាស់ នាំមកជាប្រយោជន៍ ដល់ការថែរក្សាស្ថិរភាពនយោបាយ ធានាបាននូវឱកាសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ ដើម្បីឈានទៅរកគោលដៅ នៃការធ្វើឱ្យមានគុណភាព និងប្រសិទ្ធភាព ចាំបាច់ណាស់គឺការទំនាក់ទំនងល្អ ជាមួយបណ្តាស្ថាប័ននៃប្រភពព័ត៌មានទាំងឡាយនោះ ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងបែបនេះ គឺក្នុងគោលបំណង បង្ហាញនូវការអំពាវនាវសារជាថ្មីម្តងទៀត ទៅកាន់បណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើការរៀបចំតួនាទីអ្នកនាំពាក្យប្រចាំអង្គភាពរបស់ខ្លួន ដើម្បីឆ្លើយតប និងចូលរួមបន្សាបព័ត៌មានមិនពិត ដែលបង្កឱ្យមានបាតុភាពមិនល្អក្នុងសង្គមនោះ។ ឯកឧត្តមបន្តថា ដើម្បីគុណប្រយោជន៍របស់អ្នកនាំពាក្យ និងអាចនិយាយបានថា ជាបទពិសោធន៍មួយនោះ គឺជោគជ័យនៃការដឹកនាំប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានពិភពលោកទទួលស្គាល់។ លើសពីនេះទៀត អ្វីដែលជាកត្តាជោគជ័យនេះ នោះគឺការរៀបចំក្រុមអ្នកនាំពាក្យដែលមានសមត្ថភាពគ្រប់គ្រាន់ ធ្វើការ២៤ម៉ោង ហើយមជ្ឈដ្ឋាននានានៅជុំវិញមានទំនុកចិត្ត។ […]

ព័ត៌មានជាតិ

ឯកឧត្ដម កែវ រតនៈ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនបងប្អូនកងទ័ព និងនគរបាលការពារព្រំដែន ប្រចាំទិសប្រាសាទតាមាន់

 ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានដឹកនាំប្រតិភូក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប( LYP Group ) អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គិសនីកម្ពុជា កាលពីថ្ងៃ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ឃិន ញ៉ាណ អភិ បាលរងខេត្តឧត្តរមានជ័យ ផងដែរ ។ ឯកឧត្ដម កែវ រតនៈបានមានប្រសាសន៍ថា ជាប្រពៃណីនៅរៀងរាល់៣ខែម្តង អង្គភាពអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ដែលមានចំណងមេត្រីភាពជាមួយ អង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ តែងតែចុះសាកសួរសុខទុក្ខ […]