សន្តិសុខសង្គម

ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៨.៤លាននាក់, ពោលគឺត្រឹម២៤ម៉ោង ពិភពលោករកឃើញអ្នកឆ្លងជាង ៥០ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០– (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៨,៤៦៦,១៨៣ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៨៥,៧០៨នាក់ស្លាប់ និងជាង ៤០លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូល រកឃើញអ្នកឆ្លងសរុប ៥៦៧,១៨៨ករណី និងមានមនុស្សជាង ៨ពាន់នាក់ស្លាប់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៨លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប ១២,៤៣៧,៨៦៩នាក់ និងជាង ២៦ម៉ឺននាក់ស្លាប់។ ចំណែកឯព្រឹកថ្ងៃនេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៦០,០៤២នាក់ និងអ្នកជំងឺសរុប ១,៤២១នាក់ បានស្លាប់។ សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យដំណាំស្រូវនៅស្រុកព្រៃឈរ និងស្រុកបាធាយ ដែលជាគ្រាប់ស្រូវពូជ អំណោយរបស់សម្ដេចតេជោហ៊ុន សែន 

(កំពង់ចាម)៖ ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នៃអង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ដែលពួកគាត់បានទទួលអំណោយស្រូវពូជ ពីសម្ដេចតេជោ ហ៊ុន សែន ចែកជូនតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។ បើតាមអភិបាលស្រុកព្រៃឈរ លោក ឡោ ចាន់លី បានឱ្យដឹងថា មានឃុំ២ នៅក្នុងស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងគឺឃុំតុងរ៉ុង និងឃុំល្វា ។ លោកអភិបាលស្រុកបន្តថា នៅក្នុងឃុំល្វា មានប្រជាពលរដ្ឋ ១៦៧ គ្រួសារ ដែលប៉ះពាល់នៅលើផ្ទៃដី ៨៦ ហិកតា ចំណែកឯឃុំតុងរ៉ុង ប៉ះពាល់ប្រជាពលរដ្ឋ ១៣២ គ្រួសារ លើផ្ទៃដី ៦៨ ហិកតា ។ ដូច្នេះប្រជាពលរដ្ឋដែលរងគ្រោះទាំងពីរឃុំស្មើនឹង ២៩៩ គ្រួសារនោះ បានទទួលស្រូវពូជ ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ផ្ដល់ជូនតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម […]