ព័ត៌មានជាតិ

របបសន្តិសុខសង្គមផ្នែកប្រាក់សោធនគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ៖របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់សោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។ ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់បេឡាជាតិ សន្ដិសុខសង្គម ជូនដល់មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យនៃស្នាក់ការកណ្តាលបេឡាជាតិ សន្ដិសុខសង្គម នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា ចំពោះរបបសន្ដិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលដៅ ធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹង តាវកាលិក ផ្នែកប្រាក់សោធន រួមមានសោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។ ឯកឧត្តម បន្តថា របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ ជាសមិទ្ធផលថ្មី ក្នុងសម័យសន្ដិភាព ដូច្នេះ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យទាំងអស់ នៃ ប.ស.ស. […]

ព័ត៌មានជាតិ

បទ​យកការណ៍​! ​បញ្ញា​វ័​ន្ត​កម្ពុជា​បញ្ចេញ​ទស្សនៈ​ជុំវិញ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បាយ​ដេ​ន​

AKP ភ្នំពេញ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០២០– ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ចូ បាយ​ដេ​ន មិនទាន់​ចូលកាន់​សេត​វិមាន​នៅឡើយ​ទេ ប៉ុន្តែ​នៅមុន​ពេលដែល​រដ្ឋបាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ចូលកាន់​ការងារ​នៅក្នុង​ក្នុង​រង្វង់​ខែមករា ឆ្នាំក្រោយ បញ្ញា​វ័​ន្ត​ល្បីៗ​ដែល​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​កម្ពុជា​បាន បញ្ចេញ​ទស្សនៈ​និង​យោបល់​ផ្សេងៗ​គ្នា​អំពី​នយោបាយ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​មកកាន់​កម្ពុជា អាស៊ាន ក៏ដូចជា ចិន ។ ​ឯកឧត្តម​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ” បើតាម​ខ្ញុំ​ពិនិត្យ​មើលទៅ​ខ្ញុំ​យល់ឃើញថា សម្រាប់​សហរដ្ឋអាមេរិក​ទោះបីជា​ប្រ​ធានា ធិបតី​ណាក៏ដោយ​នៅពេលដែល​ឡើងកាន់​អំណាច នយោបាយ​ក៏ដូចជា​ការ​សម្លឹងមើល​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​កម្ពុជា​គឺ​មិនមាន​អ្វី​ខុសគ្នា​ឆ្ងាយ​ពី​រដ្ឋបាល​មុន​ឡើយ ។ សហរដ្ឋអាមេរិក​ហាក់ដូចជា​មិនបាន​រៀបចំ​នយោបាយ​ការបរទេស​ពិសេស​ណាមួយ​ឲ្យ​ចំ​ចំពោះ​ប្រទេស​កម្ពុជា​នៅឡើយ​ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ហើយ​បើ​គិត​អំពី​សារៈសំខាន់ និង​សារៈប្រយោជន៍​សម្រាប់​សហ​រដ្ឋ​អាមេរិក​គឺ​វា​មិនមាន​អ្វី​ធំដុំ “​។​ ​ឯកឧត្តម​បណ្ឌិត​បាន​ចែករំលែក​បន្តថា សហរដ្ឋអាមេរិក​ចាប់អារម្មណ៍​នឹង​កម្ពុជា​នៅក្រោយ​ពេលដែល​ប្រទេស​ចិន​ចាប់ផ្ដើម​ពង្រីក​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ក៏ដូចជា​នៅលើ​ពិភពលោក ហើយ​បញ្ហាសំខាន់​មួយទៀត​គឺ​សមាជិក​ប​ច្ចុ​ប្ប​ភាព​របស់​កម្ពុជា​នៅក្នុង​អាស៊ាន​តែម្ដង ដែលនាំអោយ​សហរដ្ឋអាមេរិក​មានការ​ចាប់អារម្មណ៍​ខ្លះ​ចំពោះ​កម្ពុជា​ដោយ​សម្លឹង​ឃើញ​នូវ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​មួយចំនួន​ជាពិសេស​នៅក្រោម​រដ្ឋបាល​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ ២០០៨ ដោយ​គាត់​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឆ្ពោះ​មករក​អាស៊ី ជាពិសេស​គឺ​អាស៊ាន ។​ ឯកឧត្តម​បណ្ឌិត​បាន​បន្តទៀតថា សហរដ្ឋអាមេរិក​មើលឃើញ​កម្ពុជា​នៅក្នុងនាម​ជា​ប្រទេស​ដែលមាន​លក្ខណៈ​ស្មើមុខ​មុខស្មើ​មាត់​ជាមួយនឹង​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​នៅក្នុង​អាស៊ាន​។ ដូច្នេះហើយ​បានជា​យើង​មើលឃើញថា​នៅក្នុង​រដ្ឋបាល​របស់លោក បា​រ៉ា​ក់ […]