ព័ត៌មានជាតិ

សិស្សានុសិស្ស ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងការប្រើឧបករណ៍បាញ់អាកុល ដែលអាចបង្កជាហានិភ័យទៅលើសុខភាព

MC៖ រដ្ឋមន្រ្តីក្រសួងអប់រំ បានជំរុញគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន ត្រូវណែនាំសិស្សានុសិស្ស ត្រូវលាងដៃឱ្យបាន ញឹកញាប់ជាមួយសាប៊ូ ចៀសវាងការប្រើឧបករណ៍បាញ់អាកុល ដែលអាចមានហានិភ័យទៅលើសុខភាព។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ នូវការបង្ការ ការចម្លងនៃជំងឺកូវីដ-១៩ ខណៈដែលគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣វិច្ឆិកាខាងមុខនេះ ក្រោយពីផ្អាកដំណើរការសិក្សា២សប្តាហ៍កន្លងមក។ ឯកឧត្តម រដ្ឋមន្រ្តីបានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានលើកឡើងថា ការប្រើប្រាស់អាកុលដោយគ្រាន់តែបាញ់វា មិនអាចសម្លាប់មេរោគបាននោះទេ ប៉ុន្តែវាអាចធ្វើឱ្យមានហានិភ័យ ចំពោះសុខភាពសិស្ស នឹងអាចធ្វើឱ្យប៉ះពាល់ទៅដល់ ស្បែករបស់សិស្ស។ ដូច្នេះការលាងដៃជាមួយសាប៊ូគឺមានប្រសិទ្ធភាពខ្ពស់ ជាងការប្រើប្រាស់នូវឧបករណ៍បាញ់អាកុល ។ ឯកឧត្តម​បញ្ជាក់​ថា​ « សូមអនុវត្តទៅតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក ប្រសិនជាយើងប្រើឧបករណ៍ដូចជា បាញ់អាកុល ព្រោះការបាញ់អាកុលប៉ុណ្ណឹងវាមិនអាចងាប់មេរោគនោះទេ ហើយវានឹងបង្កើតជាបញ្ហាទៅដល់សុខភាព របស់សិស្សទៅវិញទេ ដូច្នេះសូមអនុវត្តទៅតាមអង្គការសុខភាពពិភពលោក ដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ព្រោះវិធានការលាងដៃជាមួយសាប៊ូនេះ ជាវិធានការមានប្រសិទ្ធភាពជាងគេ គឺមេរោគវានឹងហូរទៅតាមទឹកតែម្ដង នេះគឺជាវិធានការដែលគេបានលើកឡើង ។ ទន្ទឹមនឹងការលាងដៃ ក៏ត្រូវថែរក្សាគម្លាត ក៏ដូចជាលើកកម្ពស់អនាម័យ នៅតាមគ្រឹះស្ថានសិក្សាដោយគិតទាំងសុខសុវត្ថិភាពចំណីអាហារផងដែរ។ […]

ព័ត៌មានជាតិ

ប្រកួត​តេស្ត​បច្ចេកទេស​កីឡា​ទូក សម្រាប់​ដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០– ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បានរៀបចំ​ការប្រកួត​តេស្ត​បច្ចេកទេស ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​របស់​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល សម្រាប់​ដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ​មន្ត្រី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានឱ្យដឹងថា នេះ​ជា​សកម្មភាព​ការប្រកួត​តេស្ត​បច្ចេកទេស​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ (​វិញ្ញាសា​២០០​ម៉ែត្រ​ចំណុះ​១២​នាក់​) ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​របស់​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល ក្នុងដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០ ដែលមាន​វត្តមាន​ចូលរួម​រៀបចំ​ដោយ គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​ត្រួតពិនិត្យ​ដោយ​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​ ​តំណាង​សហព័ន្ធ​បានលើកឡើង​នូវ​ការកោតសរសើរ​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ថ្នាល​ទាំងអស់ ដែល​បាន​ខិតខំ​ហ្វឹកហាត់​កន្លងមក ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេលនេះ​។ សហព័ន្ធ​ជឿជាក់ថា កីឡាករ កីឡាការិនី​ទាំងអស់ នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ នៅក្នុង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា […]