ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហម​ខេត្តកណ្ដាល អរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd ដែល​បាន​ឧបត្ថម្ភ ថវិកា ម៉ាស់​និង​សម្ភារៈ​ការពារ​កូ​វីដ​-១៩

(​កណ្ដាល​)៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧកញ៉ា គិត ចាន់ថា អគ្គនាយក​ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គ​ន្ធា លោកជំទាវ ទិ​ត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តា​មុន្នី និង លោកស្រី យស សុគន្ធា ដែល​បាន​ជួយឧបត្ថម្ភ​ម៉ាស់​ចំនួន​១០​កេស​ធំ ទឹក​អាល់កុល​ចំនួន ៣​កេស​ធំ ជែ​ល​លាងដៃ​៣​កេស​ធំ និង​ថវិកា​ចំនួន​៤​លាន​រៀល ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រាប់​ប្រតិបត្តិ​ការជួយ ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត ក្នុង​ខេត្តកណ្តាល​។ ​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​សាខា​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា នេះ​។​ ​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ តាងនាម​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់ថា​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹង​ចាត់ចែង​សម្ភារៈ និង​ថវិកា​ទាំងនេះ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ដោយផ្ទាល់​ដៃ […]

ព័ត៌មានជាតិ

អភិបាលខេត្ត នាំយក​អំណោយ​ជូន​សមាគម​ស្នាមញញឹម​ថ្មី នៃ​ក្តីសង្ឃឹម​របស់​កុមារ​

AKP កណ្តាល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០– ​នៅ​ថ្ងៃ​៣​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​ដល់​សមាគម​ស្នាមញញឹម​ថ្មី នៃ​ក្តីសង្ឃឹម​របស់​កុមារ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​រស្មី​សោភ័ណ​រាម ហៅ វត្ត​សន្លុង ស្ថិតនៅ​ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ​អំណោយ​ដែល​បាន​ដែល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ប្រគល់ជូន​ដល់​សមាគម នាពេលនោះ​មាន​៖ អង្ករ ២.០០០​គីឡូក្រាម មី​៣០​កេស ត្រីខកំប៉ុង​៣​កេស ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ សាប៊ូ​២​កេស ទឹកបរិសុទ្ធ​២០​ដប​ធំ អាល់កុល​៣០​លីត្រ ម៉ាស់​៥០០​បន្ទះ ថវិកា​ឧបត្ថម្ភ​សមាគម​ចំនួន ៣​លាន​រៀល​។ ក្នុងនោះ​ថវិកា លោក​ឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ​១​លាន​រៀល និង​ឧបត្ថម្ភ​កុមារ​ចំនួន​៤៦​នាក់ ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល […]