ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ជំរុញប្រតិបត្តិករទេសចរ ត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ក្រសួងទេសចរណ៍បានជំរុញដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីឱ្យវិស័យនេះមានភាពប្រក្រតីឡើងវិញនិងកាន់តែរីកចម្រើនទៅមុខ។ លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួង ស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំឱ្យបានសកម្មនិងទូលំទូលាយពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារដល់ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានជាដើម។ លោកបានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកនូវការអភិវឌ្ឍទីផ្សារ ទេសចរណ៍ តាមបែបឌីជីថលឱ្យបានសកម្មនិងខិតខំរៀបចំក្រមប្រតិបត្តិក្រុមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន។ លោក​បញ្ជាក់​ថា​«នៅពេលបញ្ចប់កូវីដអង្គការទេសចរណ៍ពិភពលោកបានព្យាកររួចហើយ ទីផ្សារនឹងចង្អៀតអ៊ីចឹងគោលដៅនីមួយៗ ព្យាយាមយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ យើងព្យាយាមយ៉ាងណាឱ្យបានច្រើនជាងគេ។យើងត្រូវមានយុទ្ធសាស្ត្រដែលគេផ្តល់អនុសាសន៍អង្គការទេសចរណ៍ពិភពលោកធ្វើយ៉ាងណាបង្ហាញពិភពលោកកម្ពុជា ជាគោលដៅដែលមានសុវត្ថិភាព។ចំពោះអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តវិធានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងទេសចរណ៍ជាគោលដៅអាចជួយឱ្យយើងស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ បន្ទាប់មកទៀតប្រជាពលរដ្ឋនៅតាមសហគមន៍គួរយកចិត្តទុកដាក់អនាម័យ នឹងបូករួមការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អសម្រាប់ភ្ញៀវទេសចរ»។ សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលផែ្នកទេសចរណ៍ច្រើន ក្នុងការជំរុញការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលមានគោលដៅទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១៥លាននាក់ ដែលនឹងទទួលបានចំណូលប្រមាណ ១០ប៊ីលានដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់នៅឆ្នាំ២០៣០ ៕​វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី […]

ព័ត៌មានជាតិ

កម្ពុជា​-​ដា​ណឺ​ម៉ាក នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការទូត សេដ្ឋកិច្ច ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ​បច្ចុប្បន្ននេះ បើទោះបីជា​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដូចគ្នា​យ៉ាង ណា​ក្ដី ប៉ុន្តែ​កម្ពុជា និង​ដា​ណឺ​ម៉ាក បាន​សន្យា​បន្ត​ពង្រឹង​វិស័យ​ការទូត សេដ្ឋកិច្ច​ឱ្យ​កាន់តែ ខ្លាំងក្លា​ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈដែល​ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​កា​លពី​ឆ្នាំ​២០១៩ សម្រេចបាន​ជាង ៣០០ លាន ដុល្លារ​អាម៉េរិក​។ ការសន្យា នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា និង​សម្តែង​ការគួរសម​រវាង ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​ឯកឧត្តម ច​ន ថូរ​ហ្គា​ដ (Jon Thorgaard) ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​ ​ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក និង​បាន​ជម្រាបជូន​ពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត​ក្នុងការ​ជំរុញ​ការទូត សេដ្ឋកិច្ច ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​យុទ្ធសាស្ត្រ​ថៃ​បូក​១ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ ឱ្យ​ចូលទៅ​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​ […]