សន្តិសុខសង្គម

ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាឲ្យចុះស្រាវជ្រាវទីតាំងបើកអាជីវកម្ម ឆ្នោតឡូតូ បំប្លែងជាល្បែងសុីសង តាមអនឡាញ Keno Online

នៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានទទួលបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំង ចុះបង្ក្រាប់ទីតាំងល្បែងស៊ីសង(ឆ្នោតឡូតូ) ដែលមិនគោរពតាមសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ ចំនួន០២ទីតាំង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដោយដកហូតបានសម្ភារះសំរាប់លេងឆ្នោតមួយចំនួនផងដែរ ។                                  

ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ

(សៀមរាប)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធរណការ និងដឹកជញ្ជូន បានចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាពដែលគ្រោងនឹងបើកករដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែឱ្យប្រព្រឹត្តទៅដោយរលូន។ លោកទេសរដ្ឋមន្ត្រីបានបន្ដថា ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន ៦អង្គភាព បែងចែកជាកំណាត់ៗប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ ពេលវេលាតាមការគ្រោងទុក។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាម លក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។ អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​អន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា