ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ នៅស្រុកកណ្តៀង

AKP ពោធិ៍សាត់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ —ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ ក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីមួយកេសធំ ភួយមួយ អំបិល ត្រីខ៣កំប៉ុង ប្រេងឆាមួយដប ជាអំណោយរបស់សប្បុរសជននៅក្រៅប្រទេស តាមរយៈលោក មាស រិទ្ធី នាយករងទូរទស្សន៍រស្មី ហង្សមាស ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ។ រូបថត៖ AKP-ពោធិ៍សាត់

ព័ត៌មានជាតិ

សាលា​រៀ​១​ខ្នង មាន​២​បន្ទប់​ស្ថិតនៅ​ភូមិ​ស្រែ​សា ឃុំ​ឈូកស ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​

AKP កំពង់ឆ្នាំង ថ្ហៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ —​សាលារៀន​២​ខ្នង ស្ថិតនៅ​ភូមិ​ស្រែ​សា ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​១៥​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោកជំទាវ កុប ម៉ា​រី​យ៉ា​ស អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ។​ ​ពិធីបើកការដ្ឋាន​សាងសង់​សាលារៀន​ឥស្លាម ដែលជា​អំណោយ​របស់​សប្បុរសជន​តាមរយៈ​សមាគម​ក្ដីសង្ឃឹម​កុមារ និង​ចាស់ជរា​ជនបទ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​ខេត្តកំពង់ឆ្នាំង អាជ្ញាធរ​ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​ ​លោកជំទាវ កុប ម៉ា​រី​យ៉ា​ស មានប្រសាសន៍ថា សាលារៀន​១​ខ្នង មាន​២​បន្ទប់​នេះ​សាងសង់​ស្របតាម​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​អប់រំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុងមាន​ការរីក​ចម្រើន​ជា​លំដាប់​ស្ថិត ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការសាងសង់​អាគារ​សិក្សា​នៅពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ឈូកស ទាំងមូល […]