ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាស ជូនប្រជាពលរដ្ឋលើកទី៣ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ 

(ភ្នំពេញ)៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាស០២ថ្ងៃ ជាប់គ្នារួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបាន បានទទួលម៉ាសបន្ថែម ចំនួន២ម៉ឺនទៀត ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកមកចែកជូនប្រជាពលរដ្ឋជាលើកទី៣ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩។ មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ តែងតែឆ្លៀតធ្វើការរំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ និងមានសុវត្ថិភាពកាន់តែខ្ពស់។ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិបត្តិការចែកម៉ាសលើកទី៣ របស់អាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃនេះ គឺជ្រើសរើសយកគោលដៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះចែកដោយផ្ទាល់ និងមានការចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងខណ្ឌដង្កោ ព្រមទាំងយុវជ ស.ស.យ.ក សង្កាត់ព្រែកកំពឹសផងដែរ។ តាមផ្លូវទៅកាន់គោលដៅចែកម៉ាសក្នុងខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ ក៏បានឈប់ចែកដល់អ្នកដំណើរ ដែលមិនមានពាក់ម៉ាសមួយចំនួនជាបន្តបន្ទាប់ និងបានផ្សព្វផ្សាយសារសម្លេងតាមរយៈ ឧគ្ឃោសនសព្ទ […]

ព័ត៌មានជាតិ

ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់លោក ដូណាល់ ត្រាំ ប្រមូលផ្តុំគ្នាដង្ហែធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៉ីនតោន

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំនួនខ្ទង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីគាំទ្រការអះអាងគ្មានមូលដ្ឋានរបស់លោក ដែលថាមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រើប្រាស់ឈ្មោះខុសៗគ្នាសម្រាប់ហៅព្រឹត្តិការណ៍ដង្ហែក្បួនបាតុកម្មខាងលើ រួមមានដូចជា Million MAGA March, March for Trump និង Stop the Steal DC ជាដើម។ ក្នុងការតវ៉ានោះ ក៏មានការចូលរួមពីសំណាក់ក្រុមស្តាំនិយម Proud Boys ផងដែរ។ ក្បួនបាតុកម្មបានចាប់ផ្តើមក្បែរតំបន់ Freedom Plaza នៅភាគខាងកើតសេតវិមាន ជាមួយគោលដៅឆ្ពោះទៅតុលាការកំពូល។ គួរបញ្ជាក់ថា ការធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កើតមានឡើង ស្របពេលដែលលោក ត្រាំ មកទល់ឥឡូវ គឺនៅតែមិនព្រមទទួលស្គាល់ជ័យជម្នះគូប្រជែងរបស់ខ្លួនគឺ លោក ចូ បៃដិន ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មីឡើយ។ លោក ត្រាំ […]