ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកពិព័រណ៍ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់

(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញាឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ ដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិត សំហេង ក្នុងឱកាសដែលបានចូលរួមថ្លែង តាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារ ជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារ ដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និងពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាស ពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី១៤ ដល់ទី១៥ ខែ។ ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នា រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ”ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា យើងតែងបានលឺពាក្យមួយឃ្លាពោលថា៖ “ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណរៀងរាល់ឆ្នាំជាប្រចំារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាពដ៏ពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះ ហើយសូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ […]